website_news:2018011002

ពលរដ្ឋចោទលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល ឃុបឃិតជាមួយឈ្មួញឈើ ពាក់ព័ន្ធនឹងកៀរគរពលករទៅកាប់គ្រញូងក្នុងទឹកដីថៃ

http://chnchannel.com/chnnewws/ ថ្ងៃទី 1 ខែ តុលា ឆ្នាំ 2018

ឧត្តរមានជ័យ៖ ពលរដ្ឋរិះគន់លោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២ នៃយោធភូមិភាគទី៤ រឿងឃុបឃិតជាមួយឈ្មួញឈើ គាងគរពលករទៅកាប់គ្រញូងក្នុងទឹកដីថៃ។

តាមប្រភពព័ត៌មានពីពលរដ្ឋនៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យបានអោយដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នេះមកថា លោក ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរការពារព្រំដែន៤០២នៃយោធភូមិភាគទី៤ បានត្រូវរ៉ូវគ្នា ជាមួយមេឧក្រិដ្ឋជនឈើក្រញូងឆ្លងដែន ចំនួនពីររូបនៅសង្កាត់អូស្មាច់ ទី១ឈ្មោះដុស ទី២ឈ្មោះ សាក់ គឺជាមុខសញ្ញាធំជាងគេក្នុងការគាងគរ ពលករឆ្លងដែនទៅកាប់ឈើគ្រញូង នៅបង្គោលសីមាលេខ១៣ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ពលករម្នាក់ឈ្មោះ រឿន សិលា ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅ ភូមិអូខ្លាឃុំ សង្កាត់អូស្មាច់ ក្រុងសំរោងក្នុងចំណោម ពលករមួយក្រុម ត្រូវបានយោធាថៃចាប់ខ្លួន រួមទាំងវត្ថុតាងឈើក្រញូងមួយរទេះតូច ស្ថិតនៅក្ក្នុងស្រុកកាប់ជើង ខេត្តសុរិនប្រទេថៃ ជាប់ព្រំប្រទល់ សង្កាត់អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នោះត្រួវបានគេដឹងថា ដោយសារតែលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២នៃយោធភូមិភាគទី៤ រឿងគុបគិតជាមួយឈ្មួញឈើ ឈ្មោះ សាក់ និងឈ្មោះ ដុស នេះឯង

ពលរដ្ឋបានសំណូមពរសុំអោយ ឯកឧត្តម ស ថាវី អភិបាលខេត្ត ខេត្តឧត្តរមានជ័យស៉ើបអង្គេតរឿង លោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២នៃយោធភូមិភាគទី៤ រឿងឃុបឃិតជាមួយឈ្មួញឈើ ឈ្មោះ សាក់ និងឈ្មោះ ដុស នេះផង ដើម្បីអោយដឹងការពិត។ ជុំវិញករណីខាងលើ ក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល បានទេ ព្រោះស្វែងរកលេខទំនាក់ទំនងមិនទាន់បាន ៕ BRT

website_news/2018011002.txt · Last modified: 2018/10/01 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki