website_news:20180110601

អគ្គនាយកដ្ឋានក្រសួងគាំពារសិទ្ធពលករប្រទេសថៃ,ហាមនិយោជិតបង្ខំអោយពលករធ្វើការលើសម៉ោង

http://www.pheaktraprak.com June 9, 2018

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ លោក អាណានឆៃ អូថៃផាត់ណាជីព អគ្គនាយកកដ្ឋាននៃក្រសួងគាំពារសិទ្ធិពលករនៃក្រសួងការងារថៃ។ បានមានប្រសាសន៍ថា ច្បាប់គាំពារសិទ្ធិពលករបានកំណត់ហាមមិនឲ្យបង្ខំឲ្យពលករធ្វើការហួសម៉ោងលើកលែងតែមានការស្មាក់ចិត្តពីពលករជាមុនសិនទើបអាចធ្វើបាន។ តែក្នុងករណីនិយោជិតមានការចំបាច់ត្រូវអោយពលករធ្វើការបន្ថែមម៉ោងត្រូវមានការយល់ព្រមពីពលករជាមុនសិនទើបអាចអោយពលករធ្វើការបាន។ បើសិនជាស្ថានភាពការងារនោះតំរូវអោយពលករធ្វើការអោយរួចរាល់ឬមិនដូច្នោះទេត្រូវរងការខូចខាតដល់ការងារនោះ និយោជិតអាចអោយពលករធ្វើការបន្ថែមម៉ោងបានតាមការចាំបាច់ប៉ុណ្ណោះ ប៉ុន្តែត្រូវ សួរការយល់ព្រមពីពលករជាមុនសិនរាល់លើក។

ក្នុងករណីពលករធ្វើការលើសម៉ោង និយោជិតត្រូវបន្ថែមប្រាក់ឈ្នួល បន្ថែមម៉ោងជូនដល់ពលករមិនតិចជាង១.៥ ភាគរយនៃប្រាក់ឈ្នួលធ្វើការពេញម៉ោង ក្នុងថ្ងៃធ្វើការនោះផងដែរ។ ធ្វើការលើសម៉ោងនៅក្នុងថ្ងៃឈប់សម្រាក ត្រូវផ្ដល់ប្រាក់បន្ថែមម៉ោងមិនតិចជាង៣ភាគរយនៃអាត្រាប្រាក់ជួលក្នុងមួយម៉ោងនៃមួយថ្ងៃ។ ដូច្នេះនិយោជិតអនុវត្តអោយត្រឹមត្រូវតាមច្បាប់ការងារ ក្នុងករណីបំពានច្បាប់ត្រូវមានទោសជាប់ឃុំមិនលើសពី៦ខែ ពិន័យជាប្រាក់មិនលើស១០០០០០បាត (១សែនបាត)ឬទាំងជាប់ឃុំទាំងពិន័យ។

website_news/20180110601.txt · Last modified: 2018/06/11 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki