website_news:20180110603

ប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បានចូលរួមប្រជុំពិភាក្សាជម្រុញការបញ្ជាក់អត្តសញ្ញាណជូនដល់ពលករ និងការគ្រប់គ្រងការិយាល័យចេញចូលតែមួយរបស់ប្រទេសថៃ

https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ June 8 at 3:27pm

នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារទីប្រឹក្សាទទួលបន្ទុកពលករ បានចូលរួមប្រជុំពិភាក្សាអំពីការជម្រុញការបញ្ជាក់អត្តសញ្ញាណជូនដល់ពលករ និងការគ្រប់គ្រងការិយាល័យចេញចូលតែមួយរបស់ប្រទេសថៃ(OSS) ដោយភាគីថៃបានបញ្ជាក់ជូនថា ពុំមានការបន្តសុពលភាពប័ណ្ណមិនមែនសញ្ជាតិថៃ(ប័ណ្ណស៊ីជំពូ)បន្តទៀតទេ ដូច្នេះពលករទាំងអស់ត្រូវមកធ្វើការបញ្ជាក់អត្តសញ្ញាណ និងស្នើសុំទិដ្ឋាការ និងប័ណ្ណអនុញ្ញាតការងារអោយបានរួចរាល់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅភាគីថៃនឹងចាប់ផ្តើមអនុវត្តច្បាប់ តាមព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេស ដែលមានការផាកពិន័យ និងដាក់ទោស ទាំងពលករដែលធ្វើការដោយពុំមានឯកសារគ្រប់គ្រាន់ ទាំងនិយោជកដែលប្រើប្រាស់ពលករដែលពុំមានឯកសារ។ ដូច្នេះសូមបងប្អូនពលករទាំងអស់ដែលមិនទាន់បានដំណើរការឯកសារស្របច្បាប់ ប្រញ៉ាប់រួសរាន់ទៅដំណើរការឯកសារទាំងនោះ អោយបានទាន់ពេលកំណត់ ទើបអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបានដោយស្របច្បាប់។

website_news/20180110603.txt · Last modified: 2018/06/11 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki