website_news:2018011105

ម្ចាស់ហាងមួយកន្លែងនៅបាងកក សម្លាប់មនុស្សកាត់សាកសពកិនធ្វើម្ហូបឲ្យភ្ញៀវបរិភោគ

http://www.dailyinsider.me/ 2018-10-31

ថៃ៖ មនុស្សមួយក្រុមបានទៅរាយការណ៍ប្រាប់អាជ្ញាធរប្រទេសថៃ បន្ទាប់ពីពួកគេបានចូលទៅហូបអាហារពេលល្ងាចនៅក្នុងហាងមួយដែលមានទីតាំងក្នុងតំបន់ ឡាតក្រាបាង (Lat Krabang) ដែលស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន AsiaOne របស់សិង្ហបុរី និង OrientalDaily របស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយកាលពីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨។ ពួកគេបានសន្និដ្ឋានថាសាច់ចិញ្ច្រាំដែលនៅក្នុងមីស៊ុបដែលគាត់បានហូបនោះគឺជាសាច់មនុស្ស ហើយពួកគេក៏បានចាកចេញពីហាងនោះភ្លាមដើម្បីទៅរាយការណ៍ប្រាប់អាជ្ញាធរថៃពីហេតុការណ៍ខាងលើ។ លុះពេលអាជ្ញាធរថៃចុះទៅដល់ទីតាំងកើតហេតុភ្លាម ពួកគេបានដើរសំដៅទៅត្រួតពិនិត្យនៅត្រង់ផ្ទះបាយធ្វើម្ហូបក្នុងហាងនោះ។ ស្រាប់តែឃើញសុទ្ធតែស្នាមឈាមដាបពេញជញ្ជាំង និងមានបំណែកសាកសពមនុស្សនៅពាសពេញឥដ្ឋដែលគ្រោងនឹងដាក់វាកិនធ្វើជាសាច់ចិញ្ច្រាំ។ គួរបន្តថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះត្រូវបានគេស្គាល់ថា ជាបុរសចំណាស់ម្នាក់មានឈ្មោះថា Prisit Inpathom ដែលតែងតែឧស្សាហ៍ទៅបរិភោគម្ហូបអាហារក្នុងហាងនោះជាប្រចាំ។

បើតាមសម្តីរបស់អាជ្ញាធរក្នុងតំបន់បានសន្និដ្ឋានពីការស្លាប់នេះថា “ប្រហែលជាមានការឈ្លោះគ្នារវាងម្ចាស់ហាងនិងជនរងគ្រោះទើបបណ្តាលឲ្យមានការកាប់សម្លាប់គ្នាយ៉ាងដូច្នេះ”។ នៅពេលអាជ្ញាធរចុះទៅធ្វើកោសល្យវិច្ឆ័យលើសាកសព ពួកគាត់បានឃើញស្នាមកាំបិតជាច្រើនមាននៅលើដងខ្លួនជនរងគ្រោះ (៥កាំបិតនៅត្រង់ស្មា និង ១កាំបិតនៅចំភ្លៅខាងស្តាំ)។ ហើយសាកសពជនរងគ្រោះត្រូវបានម្ចាស់ហាងចិត្តឃោរឃៅនោះយកទៅកប់ក្នុងលូខាងក្រោយផ្ទះយ៉ាងអាណោចអាធ័ម។ ម្ចាស់ហាងនោះបានកាត់សាច់សាកសពនោះជាបំណែកៗដើម្បីយកទៅកិនធ្វើជាសាច់ចិញ្ច្រាំដាក់ចូលមីស៊ុបឲ្យភ្ញៀវបរិភោគ។ មកដល់ពេលនេះ អាជ្ញាធរបានចាត់វិធានការតាមចាប់ម្ចាស់ហាងដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នេះហើយ។ ពួកបាននិយាយបន្តថា ” មិនដឹងជាមនុស្សប៉ុន្មាននាក់ទេដែលបានបរិភោគម្ហូបដែលធ្វើពីសាច់មនុស្សនេះ” ៕

website_news/2018011105.txt · Last modified: 2018/11/01 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki