website_news:20180120601

លោកស្រី ម៉ែន សំអន៖ ពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ

http://nokorwatnews.com/ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបពិភាក្សាការងារជាមួយ លោក ផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup ) ឯកអគ្រាជទូតថៃប្រចាំនៅកម្ពុជា ក្នុងគោលបំណងបន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យបានល្អ រវាងពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានការយកចិត្តទុកដាក់ពីអាជ្ញាធរថៃ ពួកគាត់មានប្រាក់ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ។ ជំនួបពិភាក្សានេះ បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃចន្ឌ ១២រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ មិថុនា ឆ្នាំ ២០១៨ នៅទីស្ដីការកនរសួង ។

លោក ផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ក្រសួងការងារថៃបានទទួលចុះបញ្ជីពលករខ្មែរឲ្យធ្វើការនៅប្រទេសថៃ ដើម្បីទទួលបានផលប្រយោជន៏ដូចពលរដ្ឋ ប្រទេសថៃនោះផងដែរ ។ ការចុះបញ្ជីពលករបរទេសធ្វើការនៅថៃ និងបញ្ចប់នៅខែមិថុនាឆ្នាំ២០១៨ នេះ

នាឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ជាប្រពៃណីល្អជាមួយគ្នាក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម បានបង្កើនបន្ថែមទៀតរវាងប្រទេសទាំងពីរ និងទេសចរណ៏ថៃមានចំនួនច្រើនមកកម្ពុជា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែង អំណរគុណដល់អាជ្ញាធរថៃផងដែរដែលបានជួយសំរួលការងារដល់ពលខ្មែរស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ឲ្យលោកជំទាវកិត្តិសង្គហបណ្ឌិតធ្វើជាតំណាងចុះទៅសួរសុទុក្ខពលករខ្មែរធ្វើការនៅប្រទេសថៃ និងអរគុណដល់ក្រសួងការងារថៃ ដែលបានជួយសម្រួលឯកសារដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ។ពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ១លាននាក់ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

លោក ស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៏បញ្ជាក់ទៀតថា ៖ កម្ពុជាត្រូវ ការបទពិសោធន៌អំពីការងារស្ត្រី និង កុមារ នុងចង់មានកិចហចសហការជាមួយភាគីថៃ។ ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបានសំណូមពរ ដល់ភាគីថៃដោយ សហការជាមួយក្រសួងអធិការកិច្ច ជាមួយអាជ្ញាធរថៃលើការងារស្ត្រីនិងកុមារ ។ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអននិងអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសថៃនៅពេលវេលាសមរម្យ ដើម្បីសិក្សាលើការងារស្ត្រីកុមារនៅប្រទេសថៃ។ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងអំណរគុណដល់ម្ចាស់ក្សត្រី សុរិន្ទ ថន ដែលជួយលើវិស័យអំប៎រំនៅតំពង់ធំ និងបានចុះMOU កំចាត់ជម្ងឺគ្រុន ចាញ់នៅខេត្តភាគឥសាន្តប្រទេស។ ឆ្លៀតក្នុងឱកាសនោះដែរលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានជំរាបភាគី ថៃអំពីស្ថាន ភាពការត្រៀមបោះឆ្នោត នៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០១៨ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦និងការចុះជួយប្រជា ពលរដ្ឋដែករងគ្រោះដោយគ្រោះធម្មជាតិ។ ការបោះឆ្នោតរើសសមាជិសភានៅពេលខាងមុខនេះមាន២០គណបក្សចូករួមប្រកួតប្រជែង ដោយឡែកគណបក្សប្រជា ជនកម្ពុជានៅដែរជាស្នូលសំខាន់លើអភិ វឌ្ឍន៏ប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់៕ សំរិត

website_news/20180120601.txt · Last modified: 2018/06/12 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki