website_news:20180121101

ឃាត់ខ្លួនស្ត្រី១៣នាក់ស៊ីឈ្នួលពពោះ លក់បន្តអោយជនបរទេស

http://cambodiapolice.com/policekh/ 7:54 am 10 វិច្ឆិកា 2018 91

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់ ក្នុងនោះមានស្ត្រីដែលពពោះកំពុងមានទម្ងន់១១នាក់និងប្រុស២នាក់ហើយ២នាក់ផ្សេងទៀតជាចុងភៅ ដែលទីតាំងខាងលើនេះ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ ។

គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសផងដែរ ៕

website_news/20180121101.txt · Last modified: 2018/11/12 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki