website_news:20180130601

អភិបាលរងខេត្ត៖កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់ចំណាក់ស្រុកខុសច្បាប់ ទើបការពារការជួញដូរមនុស្សបាន

http://cambodiapolice.com/policekh/ 4:10 pm 12 មិថុនា 2018

បន្ទាយមានជ័យ៖

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ អភិបាលរងខេត្តបន្ទាយមានជ័យបានណែនាំអាជ្ញាធរស្រុក ក្រុងជាប់ព្រំដែន និងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់ចំណាកស្រុកខុសច្បាប់ទើបការពារការជួញដូរមនុស្សបាន

លោក ម៉ាក់ សុផាត មន្ត្រីសម្របសម្រួលថ្នាក់ខេត្តអង្គការ វីន រ៉ក អន្តរជាតិមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពជនបង្គោល ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២ដល់១៣ ខែមិថុនា ឆ្នាំ២០១៨ នេះជាយន្តការនិងផែនការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺយន្តការ និងផែនការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដំណោះស្រាយគឺច្បាប់គោលនយោបាយ និងការអនុវត្ត និងកិច្ចសហការ និងភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកស្រីបានណែនាំ និងដាក់វិធានការដល់អាជ្ញាធរស្រុក-ក្រុងដែលជាប់ព្រំដែន និងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវចូលរួមទប់ស្កាត់ឱ្យបាននៅពលករចំណាកស្រុកខុសច្បាប់តាមបន្ទាន់ព្រំដែន ដើម្បីទប់ស្កាត់ការជួញដូរមនុស្សគ្រប់រូបភាព ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

website_news/20180130601.txt · Last modified: 2018/06/13 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki