website_news:20180130603

ពលករខ្មែរម្នាក់ទៀតហើយស្លាប់នៅក្នុងប្រទេសថៃ

http://ppd-news.net/ June 12, 2018

ប្រទេសថៃ ៖ កាលពីយប់មិញនៅវេលាម៉ោង១០យប់មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានខ្យល់ព្យុះខ្យល់បានបក់ដើមកៅស៊ូបាក់ដួលសង្គត់លើខ្ទមស្នាក់នៅរបស់ពលករខ្មែរ បណ្ដាលឲ្យពលករខ្មែរម្នាក់មានឈ្មោះ ដា ភេទប្រុស អាយុ៣២ ឆ្នាំបានបាក់កស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅក្នុងសួនកៅស៊ូ ភូមិតះខៀន ឃុំតះខៀន ខេត្តត្រាត ប្រទេសថៃ៕

website_news/20180130603.txt · Last modified: 2018/06/13 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki