website_news:20180130604

ថៃបានចេញសេចក្តីប្រកាសចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅនឹងអនុវត្តច្បាប់តឹងរឹងហើយ មកមើលស្ថានភាពទោសទាំងអស់គ្នា សង្ខេបខ្លីៗ

https://www.facebook.com/profile.php? កម្មករ ឆ្លងដែន 12-6-2018

1-ជនបរទេស-លួចធ្វើការដោយមិនមានលិខិតអនុញ្ញាតធ្វើការ ឬ មានលិខិតអនុញ្ញាតធ្វើការតែធ្វើការផ្ទុយពីលិខិតអនុញ្ញាតធ្វើការបញ្ជាក់ ខុសប្រភេទ ខុសទីកន្លែង ឬ ខុសថៅកែ ចាប់បាននឹងមានទោសផាកពិន័យចាប់ពី5,000បាត-50,000បាត នៅពេលដែលផាកពិន័យបានហើយនឹងត្រូវបញ្ជូនចេញពីប្រទេសថៃ និងហាមសុំអនុញ្ញាតចូលប្រទេសថៃរយៈពេលពេល2ឆ្នាំ រាប់ចាប់ពីថ្ងៃដែលបានទទួលទោស។

2-ថៅកែ -ទទួលជនបរទេសអោយធ្វើការដោយមិនមានលិខិតអនុញ្ញាតធ្វើការ ឬ មានលិខិតអនុញ្ញាតធ្វើការតែអោយធ្វើការផ្ទុយពីលិខិតអនុញ្ញាតធ្វើការបញ្ជាក់ ខុសប្រភេទ ខុសទីកន្លែង ឬ ខុសថៅកែ ចាប់បាននឹងមានទោសផាកពិន័យចាប់ពី10,000បាត-100,000បាត/ពលករម្នាក់។ បើប្រព្រឹត្តបទល្មើសម្តងហើយម្តងទៀត ចាប់បានផាកពិន័យចាប់ពី50,000បាត-200,000បាតឬទាំងផាកពិន័យនិងជាប់ពន្ធនាគារ ហើយហាមមិនអោយជួលពលករបរទេសរយៈពេល3ឆ្នាំ។

ពលករបរទេសដែលមានគោលបំណងចូលមកធ្វើការក្នុងប្រទេសថៃ គឺត្រូវដំណើរការតាមប្រព័ន្ធ MOUតែម្យ៉ាងប៉ុណ្ណោះ។

website_news/20180130604.txt · Last modified: 2018/06/13 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki