website_news:20180141103

ពលករនៅប្រទេសថៃ និងសង្គមស៊ីវិលគាំទ្រការរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករខែ្មរនៅថៃ

https://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា 2018-11-13

សង្គមស៊ីវិលធ្វើការងារទាក់ទងនឹងពលករចំណាកស្រុក និងពលករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃគាំទ្រការរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករខែ្មរនៅថៃ។ ប៉ុន្តែទាមទារឲ្យការរៀបចំការងារនេះប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងចំនួនដ៏ច្រើនលើសលប់នៃពលករខ្មែរដែលមានក្នុងនៅប្រទេសថៃ។ការរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករខែ្មរនៅប្រទេសថៃត្រូវបានភាគីពាក់ព័ន្ធ រួមមាន ក្រសួងការងារ សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) និងសមាគមទំនាក់ទំនងកម្ពុជា-ថៃ (TCRA) រួមគ្នាផ្តួចផ្តើមការរៀបចំនេះ ដើម្បីការពារពលករកម្ពុជា ដែលជួបបញ្ហាការងារនៅព្រះរាជាណាចក្រថៃ។

មន្ត្រីកម្មវិធីសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា ដែលធ្វើការងារទាក់ទងពលករចំណាកស្រុកយល់ថា នេះជាគំនិតផ្តួចផ្តើមមួយដែលរួមចំណែកជួយដល់ពលរខ្មែរដែលធ្វើការនៅប្រទេសថៃ។ ប៉ុន្តែសង្គមស៊ីវិលរូបនេះ ទាមទារឲ្យអ្នកពាក់ព័ន្ធធ្វើការងារនេះឲ្យបានពេញលេញ ដើម្បីឆ្លើយតបទៅនឹងចំនួនពលករខ្មែររាប់សិបម៉ឺននាក់ ដែលកំពុងធ្វើការងារនៅប្រទេសថៃ៖ «» មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា កន្លងមកពលករខ្មែរដែលមានបញ្ហាការងារ ឬខ្វះខាតឯកសារ ធ្លាប់សុំអន្តរាគមន៍ពីស្ថានទូតខ្មែរនៅប្រទេសថៃដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដោយលោករដ្ឋមន្រ្តីមានបំណងរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ននេះ មិនមែនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេប៉ុន្ដែក៏ជាកន្លែងប្រឹក្សាយោបល់សម្រាប់ពលករក្នុងអំឡុងពេល ដែលពួកគេផ្លាស់ប្ដូរការងារ ឬរង់ចាំដំណោះស្រាយវិវាទការងារជាមួយថៅកែ។ លោកបន្តទៀតថា គម្រោងនៃការបង្កើតកន្លែងនេះគឺអាស្រ័យទៅនឹងភូមិសាស្ត្រ និងស្ថាន ភាពជាក់ស្ដែង។

អាស៊ីសេរីអាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។

ចំណែកពលករខ្មែរម្នាក់ដែលកំពុងធ្វើការងារនៅប្រទេសថៃឲ្យអាស៊ីសេរីដឹងថា សព្វថ្ងៃនេះលោកកំពុងជួបបញ្ហាខ្វះខាតឯកសារការងារ។ ដូច្នេះលោកថា បើកន្លែងប្រឹក្សាការងារហ្នឹងជួយសម្រួលបញ្ហារបស់កម្មករ ជារឿងល្អចំពោះពលករនៅប្រទេសថៃ។ ពលកររូបនេះ ស្នើសុំទៅក្រសួងការងាររៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ននេះ ដោយកុំតម្រូវឲ្យពលករបង់លុយ និងមិនត្រូវរើសអើងនិន្នការនយោបាយ៖ ការរៀបចំកន្លែងស្នាក់បណ្ដោះអាសន្នសម្រាប់ពលករកម្ពុជានៅថៃរបស់ភាគីពាក់ព័ន្ធនៅពេលនេះបន្ទាប់ពីបានធ្វើការងារនេះជោគជ័យនៅប្រទេសកូរ៉េខាងត្បូង។ មន្ត្រីកម្មវិធីសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា ចង់ ឃើញអ្នកពាក់ព័ន្ធ ជាពិសេសក្រសួងការងារបង្កើតកន្លែងស្នាក់បណ្ដោះអាសន្នបន្ថែមទៀត ដល់ពលករខ្មែរដែលធ្វើការងារនៅប្រទេសចិន និងម៉ាឡេស៊ី។ លោកបានលើកឡើងថា ពលករធ្វើការងារនៅប្រទេសទាំងពីរនេះមានបញ្ហាស្មុគស្មាញក្នុងការជួយសង្គ្រោះជនដែលរងគ្រោះដោយសារការទៅធ្វើការងារនៅទីនោះ៕

website_news/20180141103.txt · Last modified: 2018/11/14 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki