website_news:20180141104

ស្នងការខេត្តកំពង់ធំដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេស

http://cambodiapolice.com/policekh/ 8:38 pm 13 វិច្ឆិកា 2018

កំពង់ធំ៖នៅថ្ងៃអង្គារ៍ ៦កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ សមាសភាពអញ្ជើញចូលរួម លោកស្នងការរង លោកនាយលោកស្រីនាយរងការិយាល័យ លោកអធិការរង នាយ នាយរងផ្នែក មន្ត្រីនគរបាលចំណុះអោយផែនការងារអន្តោប្រវេសន៍ ចូលរួមប្រមាណ ២៩ នាក់ ស្រី ០១នាក់។ លោកវរសេនីយ៍ឯក គឹម យន នាយការិយាល័យគ្រប់គ្រងជនបរទេស បានផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៩ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពី ការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា និង បានអានរបាយការណ៍ លទ្ធផលបញ្ចប់ការងារអធិការកិច្ចហត្ថពលកម្មជនបរទេស នៃក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មជនបរទេស ដោយចាប់ផ្ដើមដំណើរការងាររបស់ខ្លួនចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក្នុងខេត្តកំពង់ធំ ដោយក្រុមការងារចម្រុះចុះត្រួតពិនិត្យ ចំនួន ៥០ គោលដៅ -ប្រើប្រាស់ពលករខ្មែរសរុបចំនួន ៥៧២៤ នាក់ស្រី ២០៤៣នាក់។

ប្រើប្រាស់ពលករបរទេសសរុបចំនួន ៥៥៩ នាក់ស្រី ៩០ នាក់មាន១៥សញ្ជាតិ ក្នុងនោះមានប័ណ្ណការងារ និងសៀវភៅចំនួន ៥៣៤ នាក់,ប្រើប្រាស់ទិដ្ឋាការB.Cចំនួន ២២ នាក់,មានបង្កាន់ដៃចំនួន ០១ នាក់,គ្មានប័ណ្ណ សៀវភៅចំនួន ០២ នាក់,ធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១.០០០.០០០រៀល។ លោកវរសេនីយ៍ឯក គឹម យន ជំរុញអនុវត្ត បន្តអនុក្រឹត្យលេខ១២៩ អនុក្រ.បក រហូតដល់បំណាច់ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ បូកសរុបផ្ដាំផ្ញើ លើកសរសើរដល់កងកម្លាំងចំណុះអោយផែនការងារ អន្តោប្រវេសន៍ ដែលមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង បានល្អ ផ្ដើមចេញពី គោរពវិន័យ តួនាទី ភារកិច្ច ក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ព្រមទាំងចូលរួមចំណាយថវិកាកសាង ជួសជុលការិយាល័យ និសម្ភារបច្ចេកទេស សម្រាប់បំរើជំនាញ ក្នុងអង្គភាពរបស់ខ្លួន។ ទន្ទឹមនោះដែរ ត្រូវបន្តពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង ខាងលើនេះអោយបានរឹងម៉ាំជានិរន្ដរ៍ ដើម្បីបន្តចូលរួមបំពេញ កិច្ចការជំនាញបានជោគជ័យ ក៏ដូចជាការកសាងអង្គភាព មានការរីចម្រើនអភិវឌ្ឍបន្ថែមទៀត ។ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត មានប្រសាសន៍ ណែនាំពង្រឹងសមត្ថភាពជំនាញ វិធានជំនាញ របៀបរបបការងារជំនាញ ជាពិសេសការអនុវត្តបែបបទការងារផ្នែករដ្ឋបាលពង្រឹងគ្រប់គ្រងកងកម្លាំងក្រោមឱវាទ របស់ខ្លួនត្រួតពិនិត្យបញ្ជីវត្តមាន (វត្តមាន-អវត្តមាន)ជាប្រចាំថ្ងៃអោយបានច្បាស់លាស់ដើម្បីរកអោយឃើញមន្ត្រី ដែលសកម្មនិងអសកម្មព្រមទាំងមូលហេតុដែលធ្វើអោយមន្ត្រីនោះអសកម្ម ហេតុដែលធ្វើអោយមន្ត្រីនោះអសកម្ម ត្រូវមានវិធានការដាក់វិន័យទៅតាមលក្ខន្តិក:របស់មន្ត្រីនគរបាលជាតិ ព្រមទាំងផ្ដល់ជានិតិវិធី បទពិសោធន៍ មួយចំនួន ដល់អស់លោក លោកស្រី ដែលទទួលការងារជំនាញចំណុះផ្នែកការងារជំនាញនីមួយៗយកទៅអនុវត្តក្នុងកិច្ចការងាររបស់ខ្លួនសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

website_news/20180141104.txt · Last modified: 2018/11/14 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki