website_news:20180141105

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ១០ខែ ដើមឆ្នាំ២០១៨

http://akp.gov.kh/kh/ AKP ព្រះសីហនុ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររយៈពេល១០ខែ ដើមឆ្នាំ២០១៨ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីតាមដាន ត្រួតពិនិត្យរាល់សកម្មភាពជួញដូរមនុស្ស និងការរំលោភបំពាន ការបៀតបៀនកេរ្តិ៍ខ្មាស សេវាកម្មបម្រើផ្លូវភេទនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បានខិតខំបំពេញការងារ បង្ការទប់ស្កាត់ និងផ្សព្វផ្សាយការបង្ក្រាបការជួញដូរមនុស្ស និងផ្តល់ការអប់រំដល់ប្រជាពល រដ្ឋនៅតាមសហគមន៍ និងចុះបង្ក្រាបមុខ សញ្ញានៅតាមគោលដៅ ដោយសហការជា មួយកម្លាំងសមត្ថកិច្ច តាមដានផ្ទះម៉ា ហ្សា កោសជប់ ខារ៉ាអូខេ ក្នុងក្រុងព្រះ សីហនុ និងសហការជាមួយអង្គការដៃគូ តាមដានសកម្មភាពជនបរទេសដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្តព្រះសីហនុ។ ក្រុមការងារក៏បានផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានចំនួន៥៥លើក មានប្រជាពលរដ្ឋចូលរួម ៥៩១នាក់ ជួយសង្គ្រោះជនរងគ្រោះបានចំនួន ២១លើក ក្នុងនោះជន រងគ្រោះ ៤២នាក់ ជនជាតិចិន ២៤នាក់ ៣នាក់ ជាអនីតិជន។ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ២១ករណី ស្នើ ៣១មុខសញ្ញា ជនជាតិ ចិន ១៣មុខសញ្ញា។ លោកស្រីបានបន្តថា ទោះបីការខិតខំប្រឹងប្រែងរបស់គណ:កម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស យ៉ាងណាក៏ដោយ នៅមានចំណុចប្រឈម មួយចុះនួននៅតាមមូលដ្ឋាន ដូចជាប្រជាពលរដ្ឋមិនបានអប់រំកូនចៅការពារករណីចាញ់ បោកការជួញដូរផ្លូវភេទ និងការធ្វើចំណាកស្រុកជាដើម។ ទិសដៅខាងមុខក្រុមការងារបន្តអនុវត្តន៍ស្រាវជ្រាវមុខសញ្ញាជនសង្ស័យតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លឹបកម្សាន្ដរាត្រី កាស៊ីណូ រៀបចំបណ្តាញស៊ើបការណ៍នៅតាមឆ្នេរ បន្តគ្រប់គ្រងមុខសញ្ញាប្រកបអាជីវកម្មផ្លូវភេទ និងការជួញដូរមនុស្សទាំងក្នុងស្រុក និងឆ្លងដែនទៅក្រៅប្រទេសបង្កើនការងារបង្ក្រាបបទល្មើស ជួញដូរមនុស្ស និងការពារអនីតិជនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងពីអាជ្ញាធរមូលដ្ឋាន៕ ដោយ ងូ សុមុនី

website_news/20180141105.txt · Last modified: 2018/11/14 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki