website_news:20180141106

ស្ថានទូតខ្មែរនៅកូរ៉េ និងចុះផ្តល់សេវាពន្យាសុពលភាព លិខិតឆ្លងដែនដោយឥតគិតថ្លៃ នៅថ្ងៃទី២៥ វិច្ឆិកា នៅទីក្រុងអ៊ឺយចងប៊ូ

https://www.dap-news.com/ ByID:114 Posted on 14 November 2018 | 10:18

ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវា ឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរ កាន់តែទូលំទូលាយ និងដោយមានការស្នើសុំ ពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank ស្ថានឯកអគ្គរាជទូតកម្ពុជា នឹងចុះផ្ដល់សេវាពន្យាសុពលភាព លិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញ ក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ដែលមានអាសយដ្ឋាន경기도 의정부시 행북로8길 의정부동 176-4 (ស្ថាននីយរថភ្លើង 의정부 ច្រកចេញលេខ ៥-៣) ចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៧:០០ រសៀល។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញមកទទួលសេវា នេះឱ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយ៕

website_news/20180141106.txt · Last modified: 2018/11/14 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki