website_news:20180150602

ពលករខ្មែរគ្រោះថ្នាក់លើទឹកដីថៃ ស្លាប់ និងរបួសជាបន្តបន្ទាប់

https://www.khmerload.com/news/ Khmerload 08:06 June 14, 2018

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរស្លាប់របួសជាហូរហែលើទឹកដីថៃក្នុងករណីផ្សេងគ្នា ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់២នាក់ និងម្នាក់ស្លាប់ដោយគ្រោះធម្មជាតិបាក់ដើមឈើសង្កត់ នៅខេត្តចាន់បុរី និងត្រាត នេះបើយោងតាមគេហទំព័រក្នុងស្រុករបស់ថៃចេញផ្សាយ។ ហេតុការគ្រោះថ្នាក់ ចរាចរណ៍កើតឡើងនៅព្រឹកថ្ងៃទី១៣ មិថុនា ២០១៨ ក្នុងស្រុកម៉ាក់ខាម ខេត្តចាន់បុរី ដោយរថយន្តកាមរី តូយ៉ូតាកូរ៉ូណា ពណ៌ស្ករ ពាក់ស្លាកលេខថៃ 9726 បើកបុកបង្គោលខ្សែភ្លើងចំណុចផ្លូវកោង។ ជនរងគ្រោះ ជាពលករខ្មែរ ប្តីឈ្មោះ សេម សុភា អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ជួន គីម អាយុ៣១ឆ្នាំ។

ប្រភពថា ករណីគ្រោះថ្នាក់នេះដោយសារថយន្តបើកលឿនគាប់ជួនមេឃកំពុងភ្លៀងផងក៏រអិលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះឡើង។ នៅកន្លែងកើតហេតុជនរងគ្រោះជាប្រពន្ធគាបជាប់ក្នុងរថយន្តត្រូវអាជ្ញាធរ និងសមត្ថកិច្ចពិសេសក្រុមជួយសង្គ្រោះបន្ទាន់ប្រើឧបករណ៍ជួយកាត់ទ្វាររថយន្តដើម្បីដឹកយកទៅមន្ទីរពេទ្យក្នុងស្រុក។ ដោយឡែកកាលពីថ្ងៃទី១២ មិថុនា ម្សិលមិញ នៅឯខេត្តត្រាត មានករណីគ្រោះធម្មជាតិ ដើមកៅស៊ូដួលសង្កត់ខ្ទមស្នាក់ នៅបណ្តាលឲ្យជនរងគ្រោះជាពលករខ្មែរម្នាក់ បាក់កស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះឈ្មោះ ដា ភេទប្រុស អាយុ៣២ឆ្នាំ៕

website_news/20180150602.txt · Last modified: 2018/06/15 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki