website_news:20180151103

ស្ត្រីជនជាតិអូស្ត្រាលីមានទោសករណីពពោះជំនួសត្រូវបានដោះលែងខណៈអាជីវកម្មនេះកក្រើកជាថ្មី

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2018-11-14

មន្ត្រីពន្ធនាគារ បានអោយដឹងនៅថ្ងៃទី១៣ វិច្ឆិកា ថា ស្ត្រីគ្រូពេទ្យជនជាតិអូស្ត្រាលីឈ្មោះ ថាំមី ដាវីស ឆាលេស (Tammy Davis- Charles) ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទធ្វើអាជីវកម្មពពោះជំនួស សម្រាប់អតិថិជនជនជាតិអូស្ត្រាលី ត្រូវបានដោះលែង កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ។

ការដោះលែងនេះ ស្របពេលដែល អាជីវកម្មពពោះជំនួសនៅក្នុងប្រទេសកម្ពុជាបានកក្រើកជាថ្មីម្តងទៀត ខណៈអាជ្ញាធរកម្ពុជានាពេលថ្មីៗ នេះបានចាប់ស្ត្រីកម្ពុជាដែលមានផ្ទៃពោះចំនួន ៤៣នាក់ ដែលកំពុងពពោះជំនួសអោយអតិថិជនមកពីប្រទេសចិន។ តាមសារព័ត៌មាន The Guardian ផ្សាយនៅថ្ងៃទី១៤ វិច្ឆិកានេះថា ការដោះលែងស្ត្រីគ្រូពេទ្យជនជាតិអូស្ត្រាលីរូបនេះ មិនត្រូវគេប្រកាសជាសាធារណៈនោះឡើយ ហើយស្ត្រីរូបនេះក៏មិនដែលបាននិយាយអ្វីជាមួយអ្នកកាសែតទេ ចំពោះការជាប់ពន្ធនាគារព្រៃសរបស់អ្នកស្រី។ ស្ត្រីរូបនេះ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំកន្លះ កាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅ ពីបទចោទថាបានក្លែងក្លាយឯកសារផ្សេងៗដូចជាសំបុត្រកំណើតទារកដែលកើតចេញពីពីការពពោះនោះ៕

website_news/20180151103.txt · Last modified: 2018/11/15 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki