website_news:20180151105

ប៉ូលិសបញ្ជូនស្ត្រីស៊ីឈ្នួលពរពោះជំនួស ទៅតុលាការ ព្រឹកនេះ

http://kleykley.sabay.com.kh/ ថ្ងៃទី 15 វិច្ឆិកា 2018 ម៉ោង 10:42

ប៉ូលិសបានបញ្ជូនស្ត្រីស៊ីឈ្នួលពរពោះជំនួសចំនួន ១១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។ នេះបើតាមការបញ្ជាក់របស់លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ។

មរំលឹកថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ត្រីពរពោះជំនួសទាំង១១នាក់ និងមនុស្សប្រុសស្រីចំនួន ៤នាក់ផ្សេងទៀត ដែលជាមេខ្យល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅទីតាំងពីរផ្សេងគ្នា គឺនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅក្នុងខណ្ឌសែនសុខ។ ការឃាត់ខ្លួនស្ត្រីពរពោះជំនួស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺខណៈដែលពួកគេបម្រុងនឹងចេញដំណើរទៅក្រៅប្រទេស ដើម្បីសម្រាលកូន។ ចំណែកជនសង្ស័យចំនួន ០៤នាក់ ដែលជាមេខ្យល់ត្រូវបានប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨៕ អត្ថបទ៖ សោភា

website_news/20180151105.txt · Last modified: 2018/11/15 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki