website_news:20180151107

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបពិភាក្សាការងារជាមួយ សេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិអាមេរិក

http://cambodiapolice.com/ 1:37 pm 15 វិច្ឆិកា 2018

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតអោយមន្ត្រីសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក រ៉ះស្សឺល ជេ. បែស្ស (Russell J. Bash) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសទើបចូលកាន់តំណែងថ្មីក្នុងប្រទេសកម្ពុជា ។ ជំនួបនេះ បានធ្វើនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលកម្ពុជា និងមន្ត្រីអាមេរិកមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធ ។

ជំនួយការអគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានសេនាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សាលីដេត បានប្រាប់សារព័ត៌មាននគរបាលជាតិ ថា ជំនួបគ្នានេះ បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ជាមួយនឹងស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិអាមេរិកប្រឆាំងអំពើឧក្រិដ្ឋកម្ម ។ ភាគីកម្ពុជា និងអាមេរិក បានបង្ហាញភាពរីករាយក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា «លើវិស័យប្រឆាំងការ ជួញដូរមនុស្ស វិស័យប្រឆាំងភេរវកម្ម វិស័យប្រឆាំងអំពើអនាចារ្យលើកុមារ និងវិស័យប្រឆាំងគ្រឿងញៀនជាដើម» ។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសុំស្នើដល់ភាគីអាមេរិក ដើម្បី «អោយបន្តជួយកម្ពុជា លើការងារបណ្តុះបណ្តាល ដែលកន្លងមកសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ អាមេរិកនេះ បានជួយកម្ពុជាលើការបណ្តុះបណ្តាលផ្សេងៗដូចជាការបណ្តុះបណ្តាលលើការជួញដូរ ការបណ្តុះ បណ្តាលទៅលើការប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម» ។

ជាមួយគ្នានោះដែរ មន្ត្រីសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកន្លងមកបានជួយសហការ «ចាប់ខ្លួនឧក្រិដ្ឋជនទេសចរណ៍ផ្លូវភេទលើកុមារដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិក ហើយបានរត់មកលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងបានជួយស្វែងរកភស្តុតាងនានាជូនបន្ថែមដើម្បីការកាត់ទោសជនសង្ស័យនៅសហរដ្ឋអាមេរិក»

website_news/20180151107.txt · Last modified: 2018/11/15 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki