website_news:20180190602

កម្ពុជា-ថៃបញ្ចប់យុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា

http://www.rasmeinews.com/ June 19, 2018, 6:33 AM

ដោយៈដេប៉ូ/ភ្នំពេញៈប្រទេសកម្ពុជានិងថៃបានប្រកាសថានឹងបញ្ចប់យុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលកម្ពុជាដែលកំពុងបំពេញការងារនៅប្រទេសថៃត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២១០៨។ បន្ទាប់ពីប្រទេសទាំងពីរបានផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាគិតត្រឹមថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨ចំនួន១លាន៧ម៉ឺននាក់រួចមក។ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានឱ្យដឹងថាលទ្ធផលនេះធ្វើឡើងបន្ទាប់ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបំពេញទស្សនកិច្ចនៅប្រទេសថៃ។ក្នុងនោះបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃលោកPoGenAdlSangsingkeoកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨រួចមក។ ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថាគិតចាប់ពីយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដែលគិតត្រឹមថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨ប្រទេសទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ចំនួន១លាន៧ម៉ឺននាក់។ ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថាក្នុងកិច្ចសហប្រតិបត្តិការកន្លងមកប្រទេសទាំងពីរបានបញ្ជាក់អត្តសញ្ញាណថ្មីជូនពលករកម្ពុជាដែលមានប័ណ្ណស៊ីជំពូ(ប័ណ្ណមិនមែនសញ្ចាតិថៃ)ដែលចេញដោយភាគីថៃដើម្បីយកទៅសុំភាពស្របច្បាប់ពីភាគីថៃបានចំនួនប្រមាណ៤២ម៉ឺននាក់។

ផ្តល់សហការគ្នាសម្រួលឯកសារនិងផ្តល់ភាពស្របច្បាប់ដល់ពលករតាមរយៈ MOUបានចំនួនប្រមាណ៦៥ម៉ឺននាក់។ ជាមួយគ្នាភាគីទាំងពីរនឹងប្តេជ្ញាបញ្ចប់ការបញ្ជាក់អត្តសញ្ញាណដល់ពលករកម្ពុជាចំនួនប្រមាណ១ម៉ឺននាក់ទៀតឱ្យបានចប់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ ក្រៅពីនេះភាគីថៃក៏បានឯកភាពអនុញ្ញាតឱ្យពលកម្ពុជាដែលមិនទាន់មានឯកសារក្រោយពេលបញ្ចប់យុទ្ធនាការនេះអាចត្រឡប់មកកម្ពុជា ដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ហើយវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញជាពលករ MOU ។ ទាក់ទិនទៅនឹងពលកម្ពុជាដែលមិនទាន់មានឯកសារឬបាត់ឯកសារនោះវិញ ភាគីថៃសន្យាសហការជាមួយភាគីកម្ពុជាដោយភាពទន់ភ្លន់ដោយក្នុងនេះនឹងជូនដំណឹងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃនិងទីប្រឹក្សាទទួលបន្ទុកពលករដើម្បីរួមគ្នាដោះស្រាយនិងចេញលិខិតបើកផ្លូវដើម្បីពលករទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញ៕S/

website_news/20180190602.txt · Last modified: 2018/06/19 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki