website_news:20180190604

ឯកឧត្តម អ៊ិត សំហេង អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករខ្មែរ នៅប្រទេសថៃ

https://www.facebook.com/clcw.gov.kh/ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃJune 17 at 9:22pm

(ខេត្តឈុនបុរី ប្រទេសថៃ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករខ្មែរដែលកំពុងបម្រើការងារនៅរោងចក្រ KING PAC INDUSTRIAL CO.,LTD. ជារោងចក្រផលិតថង់ប្លាសស្ទិច ដែលមានពលករកម្ពុជាធ្វើការនៅទីនោះមានចំនួនជាង១ពាន់នាក់ ស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។ ឯកឧត្តមរដ្ឋមន្ត្រី ពិតជាមានក្តីសប្បាយរីករាយ ដែលបានមកជួបសួរសុខទុក្ខបងប្អូនពលករខ្មែរយើង និងអរគុណដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារថៃ ដែលបាន រៀបចំកម្មវិធីជួបជុំនាពេលនេះ។ប្រការនេះ បង្ហាញ ពីកិច្ចសហប្រតិបត្តិការ ដ៏ ជិតស្និទ្ធ រវាង ប្រទេសយើងទាំងពីរ កម្ពុជា-ថៃ ពី ទំនាក់ទំនង ដ៏ ល្អ រវាង រាជរដ្ឋាភិបាល ទាំងពីរ កម្ពុជា-ថៃ និង កិច្ចសហការ យ៉ាង ស្អិតរល្មូត រវាង ក្រសួងការងារ នៃ ប្រទេសទាំងពីរ កម្ពុជា ថៃ ។

ឯកឧត្តមរដ្ឋមន្ត្រី អរគុណក្រុមហ៊ុនថៃ ទាំងអស់ដែលបានទទួលពលករ កម្ពុជា ឲ្យធ្វើការនៅក្នុង សហគ្រាស របស់ខ្លួននិង បាន ផ្ដល់នូវលក្ខខណ្ឌ ការងារ ល្អ ស្របតាមច្បាប់ នៃព្រះរាជាណាចក្រថៃ និង MOU ស្ដីពី កិច្ចសហការលើ វិស័យការងារ នៃប្រទេសទាំងពីរ កម្ពុជា ថៃ។ ឯកឧត្តមបានពាំនាំមកនូវ ការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនខ្មែររស់នៅថៃទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជាប់ជានិច្ច។

ឯកឧត្តមលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រតិភូថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ខេត្ត មកសួរសុខទុក្ខ បងប្អូននៅ ថៃនិងបានកំពុងយកចិត្តទុកដាក់ដល់គ្រួសារបងប្អូនពលករខ្មែរនៅតាមមូលដ្ឋានក្នុងប្រទេសថៃ។ គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា គឺ ផ្ដល់ នូវ ការគាំទ្រ ដល់បងប្អូន ពលករ និង ក្រុមគ្រួសារ។ មិនដូចបក្សប្រឆាំង និង អង្គការក្រៅរដ្ឋាភិបាល ប្រឆាំងមួយចំនួន ចុះមកជួបបងប្អូនយើងនៅក្រៅប្រទេសតែងតែនិយាយភូតកុហក តាំងខ្លួនជាអ្នកជួយពលករ តែតាមពិតបោកប្រាស ទឹកចិត្តបងប្អូនប្រឆាំងស្អប់រាជរដ្ឋាភិបាលដែលខំជួយបងប្អូនពិតប្រាកដ។ តាមពិតពួកនេះមានគំនិតអាក្រក់ មិនទទួលស្គាល់តមៃ្លការងារនិងសិទ្ធរបស់បងប្អូនពលករឡើយ ប្រើពាក្យប្រមាថពលករថា ជាខ្ញុំកញ្ជះគេ ជាវណ្ណៈថោកទាបទម្លាក់កំហុសលើរដ្ឋាភិបាលដែលខំរការងារជូនបងប្អូនពិតប្រាកដ ទាំងអស់នេះដែលយើងមិនអាចទទួលយកបានឡើយ។

ឯកឧត្តម សូមកោតសសើរបងប្អូនពលករខ្មែរយើងគឺជាពលរដ្ឋដ៏ឆ្នើមរបស់ជាតិ រកប្រាក់ចំណូលជួយគ្រួសារ តាមរយៈ កសាង ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍ ប្រទេសជាតិ ១ឆ្នាំ បាន ប្រមាណ ២ពាន់លានដុល្លារ។ បងប្អូនពលករ ចេះជំនាញកាងារដែលកំពុងធ្វើពេលត្រឡប់ទៅវិញមានការងារនិងកសាងប្រទេសតាមរយៈការងារនៅក្នុងស្រុកយើង។បងប្អូនបាន ជួយ ផ្សារភ្ជាប់ ទំនាក់ទំនង រវាងប្រជាជន និង ប្រជាជន ប្រទេសទាំងពីរឈ្នះឈ្នះទាំងអស់គ្នា។

website_news/20180190604.txt · Last modified: 2018/06/19 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki