website_news:20180190605

LPNស្វែងរកយុត្តិធម៌ជូនពលករខ្មែរដែលរងគ្រោះដោយសារអំពើជួញដូរមនុស្សនៅក្នុងប្រទេសថៃ

https://www.facebook.com/khmerlabour/ ពលករខ្មែរ-KhmerLabour 18-06-2018

នៅថ្ងៃច័ន្ទទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងមូលនិធិ LPN ប្រទេសថៃដឹកនាំដោយលោកSamakTubtanee បានធ្វើដំណើរឆ្ពោះទៅកាន់ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដើម្បីទទួលបុរសពលករខ្មែរម្នាក់ ដែលជនរងគ្រោះដោយសារអំពើជូញដូរមនុស្សបន្ទាប់ពីគាត់ត្រូវថៅកែរោងចក្រផលិតទឹកកកនៅក្នុងស្រុកបាងស៊ីមឿង ខេត្តនុនថាក់បុរីរំលោភពានសិទ្ធិការងារកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ។

ក្នុងការធ្វើដំណើរទៅទទួលជនរងគ្រោះលើកនេះ គឺបន្ទាប់ពីអគ្គនាយកដ្ឋានតម្រួតថៃ ស្នើសុំមូលនិធិLPN ទៅទទួលបុរសពលករខ្មែររងគ្រោះមកការស៊ើបអង្កេតសាក្សីបន្ថែម ដើម្បីបន្តនិតិវិធីតាមច្បាប់ទៅតុលាការអោយរកយុត្តិធម៌ជូនពលករខ្មែរដែលរងគ្រោះ។ យោងតាមការបញ្ជាក់របស់ លោកSamak Tubtanee ក្រុមការងារមូលនិធិLPN ប្រទេសថៃបានប្រាប់ឲ្យថា រយ:កន្លងមកជនរងគ្រោះរងមានការលំបាកយ៉ាងខ្លាំងទាំងបញ្ហាសុខភាព និងជីវភាពរស់នៅបន្ទាប់ពីធ្លាក់ក្នុងក្រញ៉ាំអំពើជួញមនុស្សនៅក្នុងប្រទេសថៃ។ ហើយការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាលើកនេះក៏ដោយសារបានការរួមសហការពីអាជ្ញាធរមានសមត្ថកិច្ចប្រទេសថៃ និងអាជ្ញធរមានសមត្ថកិច្ចប្រទេសកម្ពុជា,មន្ត្រីកុងស៊ុល,តម្រួតព្រំដែន ដែលជួយសម្រួលដល់រូបគាត់ទើបរូបគាត់អាចធ្វើដំណើរទៅដល់ខេត្ដបាត់ដំបង,ពោធិ៍សាត់ និងកំពុងឆ្នាំដែលជាលំនៅដ្ឋានរបស់ជនរងគ្រោះ ។ ហើយបច្ចុប្បន្នជនរងគ្រោះបានធ្វើដំណើរចូលមកកាន់ប្រទេសថៃ ប្រកបដោយសុវត្ថិភាព ។

ក្នុងនោះតំណាងមូលនិធិ LPN ប្រទេសថៃ សូមថ្លែងអំណរគុណាដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ព្រមទាំងមន្ត្រីកុងសូលប្រចាំព្រំដែនកម្ពុជា-ថៃ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់អស់ដែលជួយសម្រួលការធ្វើដំណើរលើកនេះប្រកបដោយជោគជ័យ និងក្ដីមនុស្សធម៍ចំពោះជនរងគ្រោះ និងក្រុមការងារLPN។

website_news/20180190605.txt · Last modified: 2018/06/19 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki