website_news:20180191104

រដ្ឋមន្រ្តីមហាផ្ទៃ អំពាវនាវឲ្យទប់ស្កាត់ ពលរដ្ឋខ្មែរដែលចូលកាប់ឈើ ខុសច្បាប់និងស្នើ ថៃកុំបាញ់សម្លាប់

https://www.dap-news.com/ ByID:115 Posted on 18 November 2018 | 08:59

ភ្នំពេញ៖ ក្រោយសង្កេតឃើញមាន ប្រជាពលរដ្ឋខ្មែ រចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ តាមច្រករបៀងជាបន្តបន្ទាប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាទប់ស្កាត់បញ្ហានេះឲ្យបាន ក្នុងនោះសម្ដេចក៏បានស្នើភាគីថៃ កុំឲ្យមានការបាញ់សម្លាប់ដោយគ្រាន់តែ ចាប់ដាក់គុកឬចាប់បញ្ជូនមកខ្មែរវិញ។ ក្នុងពិធីប្រកាសតែងតាំងលោក ប៉ែន កោសល្យ ជាអភិបាលខេត្តឧត្តរមានជ័យជំនួស លោក ស ថាវី កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា គ្មានអ្នកណាក្រៅពីសមត្ថកិច្ចខ្មែរនៅតាមច្រកព្រំដែនជាអ្នកបើកឲ្យប្រជាពលរដ្ឋចូលកាប់ឈើខុសច្បាប់ក្នុងទឹកដីប្រទេសថៃហើយដោយសារមានការឃុបឃិតពីឈ្មួញរកស៊ីឈើខុសច្បាប់ខ្មែរនិងថៃជាអ្នកនាំផ្លូវប្រជាពលរដ្ឋខ្មែរចូលទៅកាប់ឈើព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនមិនសូវស្គាល់ឈើគ្រញូងនោះទេ។

សម្ដេចក្រឡាហោមថ្លែងបញ្ជាក់ថា “ខ្ញុំរំលឹកដដែលជាដដែលទេថាដែលហៅថារបៀងវា មិនមែនជាច្រកស្របច្បាប់ ទេរឿងនេះមិនមែនជាបន្ទុក របស់ខេត្តណាមួយទេ។ ឧទាហរណ៍ ថាឧត្តរមានជ័យជាប់ព្រំដែនជាបន្ទុក ដោយឡែករបស់ឧត្តរមានជ័យទេ ព្រោះប្រជាជនមកពីខាងក្នុងផ្ទៃប្រទេស។ មកចេញទៅព្រំដែនចូលទៅថៃ ដោយអត់ច្បាប់ហើយមួយថ្ងៃៗ ថៃចាប់បញ្ជូនមក៨០-១០០(នាក់)រាល់ថ្ងៃហើយសុទ្ធតែចូលទៅអត់ច្បាប់។ មានអ្នកមួយចំនួនដែលទៅយូរហើយ ទៅយូរហើយក៏ខុសច្បាប់ដែរដូចគ្នាអីចឹង”។ សម្ដេចក្រឡាហោមបន្ថែមថា “ខ្ញុំយល់បញ្ហាហ្នឹងមិនមែនខ្ញុំមិនយល់ទេអ្នក ឲ្យចេញទៅគ្មានពីណាក្រៅពី សមត្ថកិច្ចយើងជាប់ព្រំដែនទេ ដូចពីមុនកាប់ឈើគ្រញូងអីចឹង អ្នកព្រៃវែង ស្វាយរៀង កំពង់ចាមអ្នកខ្លះមិនស្គាល់ឈើគ្រញូង ផងមិនមែនអ្នកខ្លះទេភាគច្រើនតែម្ដង អត់ស្គាល់ឈើគ្រញូង ហើយវាមិនដឹងថាឈើគ្រញូងដុះនៅទីណាទៀត ម៉េចក៏គាត់ពូកែម្ល៉េះ ពូកែដឹងថាគ្រញូងដុះនៅដីថៃ ដុះនៅត្រង់ណាទៅដល់ កាប់យកតែម្ដង។ អីចឹងឈ្មួញពីខ្មែរផងឈ្មួញពីថៃ ផងខ្ញុំប្រាប់ថៃថាខ្មែរខ្ញុំអត់ទាន់ស្គាល់គ្រញូង ផងនោះអីហើយវាមានតែឈ្មួញថៃនិងឈ្មួញខ្មែរ ទាក់ទងគ្នាប្រើអ្នកទៅកាប់គ្នាគ្មានដឹងខ្យល់អីទេ ហើយរងគ្រោះអ្នកកាប់បន្តិច ឥឡូវធូរបន្តិចវាអស់ហើយ! តែគ្រាន់តែថៃនៅឈើ ចូលទៅកាប់ឈើនានាឃើញថា យើងស្នើគាត់ថាសុំធ្វើម៉េច កុំឲ្យបាញ់សម្លាប់ចាប់មក ចាប់ហើយដាក់គុកទៅនៅហ្នឹងឬមួយ ក៏ចាប់បញ្ជូនមកវិញមកប៉ុន្តែយើងក៏ត្រូវពន្យល់ ពលរដ្ឋយើងហើយទប់ស្កាត់ការចេញចូល”។

ជាងនេះទៅទៀតសម្ដេចក៏បានស្នើឲ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អមិនត្រូវមានការបែងចែកពលរដ្ឋ និងរើសអើងនិន្នាការនយោបាយនោះទេ៕

website_news/20180191104.txt · Last modified: 2018/11/19 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki