website_news:20180191105

ពលករខ្មែរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃស្លាប់

http://www.arey-news.com/ (ថ្ងៃទី 19 November 2018 ម៉ោង 10:20 am)

ថៃ៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ ពលករខ្មែរម្នាក់ ដែលធ្វើការនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តរ៉ាក់យ៉ង នៅប្រទេសថៃ បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ សពជនរងគ្រោះឈ្មោះ កិម សៀនធៀន ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅប្រទេសថៃ គ្មានសាច់ញាតិនោះទេ។ គ្រួសារនៃសពចង់បានសពកូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើត នៅស្រុកសំឡូត ខេត្តបាត់ដំប តែពុំមានលទ្ធភាពដោយគ្រួសារនៃសពមានភាពខ្វះខាត ដូច្នោះក្រុមគ្រួសារសពសូមឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ សូមជួយដល់គ្រួសារគាត់ផង៕

website_news/20180191105.txt · Last modified: 2018/11/19 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki