website_news:2018020103

ឱកាសចុងក្រោយរបស់ពលករខុសច្បាប់ នៅក្នុងប្រទេសថៃ

http://www.pheaktraprak.com December 31, 2017

ក្ដីសង្ឃឹមចុងក្រោយរបស់ពលករបរទេសខុសច្បាប់ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ នៅក្រោយកិច្ចប្រជុំកំពូលរបស់សមាជិករដ្ឋសភារបស់រាជរដ្ឋាភិបាលថៃ នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានធំៗនៅក្នុងប្រទេសថៃ បានចុះផ្សាយកាលពីថ្ងៃសៅរ៍ទី៣០ខែធ្នូ ឆ្នាំ២០១៧អោយដឹងថា ក្រសួងការងារថៃត្រៀមធ្វើសេចក្តីព្រាងច្បាប់ស្នើទៅកិច្ចប្រជុំកំពូលរបស់សមាជិករដ្ឋសភាថៃ ដើម្បីអោយគណៈរដ្ឋមន្ត្រីពិចារណាលើការពន្យារពេលស្នាក់នៅដល់ពលករបរទេសនិង បើកអោយចុះបញ្ជីឈ្មោះសាជាថ្មីម្តងទៀតពលករដែលគ្មានឯកសារស្របច្បាប់នៅក្នុងប្រទេសថៃ។

បើយោងតាមខ្លឹមសារនៃអត្ថបទសារព័ត៌មានធំមួយចំនួនក្នុងប្រទេសថៃបានសរសេរបញ្ជាក់ថា៖

1-ចំពោះពលករខ្មែរ,ភូមា,ឡាវ ដែលមានឯកសារស្របច្បាប់ត្រឹមត្រូវហើយតែមិនបានបញ្ជាក់អត្តសញ្ញាណឬហៅ (ត្រួតសញ្ជាតិ) ត្រូវទៅបង្ហាញខ្លួននៅការិយាល័យ(OSS) ក្នុងខេត្តដែលខ្លួនស្នាក់នៅចាប់តាំងពីថ្ងៃទី៣១ខែ០៣ខែ០១ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨។

2-ចំពោះពលករបរទេសដែលគ្មានឯកសារស្របច្បាប់នៅក្នុងប្រទេសថៃ ត្រូវទៅបង្ហាញខ្លួននៅការិយាល័យ(OSS)ក្នុងខេត្តដែលខ្លួនស្នាក់នៅ ចាប់តាំងពីថ្ងៃទី០៣ខែមករាឆ្នាំ២០១៨ខាងមុខនេះ ក៏ប៉ុន្តែត្រូវរង់ចាំសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលសមាជិកសភាថៃជាមុនសិន។

ដូច្នេះបើសិនជាដំណឹងនេះជាការពិត វាជាឱកាសល្អមួយសម្រាប់បងប្អូនពលករកម្ពុជាដែលខុសច្បាប់ អាចមានសង្ឃឹមនិងបានធ្វើឯកសារស្របច្បាប់ម្ដងទៀត។ តែយ៉ាងណាមិញអ្វីទាំងអស់អាស្រ័យទៅលើកិច្ចប្រជុំសមាជិកសភានៅពាក់កណ្តាលខែមករាខាងមុខនេះទើបដឹងលិទ្ធផលពិតប្រាកដ។ ដកស្រង់អត្ថបទព័ត៌មាន:.thairath.co.th/

website_news/2018020103.txt · Last modified: 2018/12/28 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki