website_news:2018020104

ពន្យារពេលរយ: 6ខែជូនដល់ពលករមានប័ណ្ណស៊ីជម្ពូ និងលិខិតលុងបៀនថ្មី

http://www.pheaktraprak.com December 29, 2017

ក្រសួងការងារថៃបានធ្វើលិខិតស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ អោយពន្យាររយ:ពេលបន្ថែមចំនួន៦ខែបន្តតទៅមុខទៀត ដើម្បីអោយពលករខ្មែរ,ភូមា,ឡាវ, ដែលមានប័ត្រស៊ីជម្ពូ,ប័ត្រស៊ីជម្ពូនេសាទ, លិខិតបញ្ជាក់រវាងពលករនិងថៅកែ(លុងបៀនថ្មី) ដើម្បីឲ្យពួកគេអាចស្នាក់នៅ និងធ្វើការបន្តរហូតដល់បានត្រួតសញ្ជាតិ និងទទួលបានលិខិតឆ្លងដែនធ្វើការពីរប្រទេសរបស់ខ្លួនចប់សព្វគ្រប់អស់រួចរាល់។ នេះបើយោងតាមខ្លឹមសារក្នុងកិច្ចប្រជុំរបស់លោក អាដុល សែងសិងកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្នាក់ការក្រសួងការងារថៃប្រចាំទីក្រុងបាងកកកាលពីព្រឹកថ្ងៃសុក្រទី២៩ខែធ្នូ ឆ្នាំ២០១៧ ។

ក្នុងការពន្យាររយ:ពេលចំនួន ៦ខែបន្ដតទៅខាងមុខទៀតនេះ គឺចំពោះតែពលករទាំង៣ក្រុមខាងលើប៉ណ្ណោះ ហើយចំពោះអ្នកដែលគ្មានឯកសារធ្វើការ គឺខុសច្បាប់និងត្រូវសម្ថកិច្ចចាប់យកទៅចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018020104.txt · Last modified: 2018/12/28 15:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki