website_news:2018020105

ពលរដ្ឋខ្មែរ៣នាក់ ឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងត្រូវ អាជ្ញាធរថៃបញ្ជូនមកកម្ពុជា

http://cambodiapolice.com 12:25 pm 31 ធ្នូ 2017

ឧត្តរមានជ័យ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលា ម៉ោង០៩និង៥៥នាទីអាជ្ញាធរថៃបានបញ្ជូនប្រជាជនខ្មែរចំនួន៣នាក់ តាមច្រកអន្តរជាតិជាំ ។ ពលរដ្ឋខ្មែរទាំង៣នាក់មានឈ្មោះដូចខាងក្រោម ៖

១,ឈ្មោះ សេង វណ្ណី ភេទប្រុស អាយុ២៥ឆ្នាំ ភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ចាប់ខ្លួនថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ពីបទឆ្លងដែន ខុសច្បាប់ កាប់ឈើគ្រញូង ចូលតាមច្រកអូរស្វាយ ជាប់ពន្ធនាគារ នៅខេត្តស៊ីសាកេត ប្រទេសថៃ។

២,ឈ្មោះ ដុល ចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឩត្តរមានជ័យ

៣,ឈ្មោះ អាត ម ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ទាំងពីរនាក់ ក្រុមទាហានថៃ ចាប់ខ្លួនថ្ងៃទី១៨,១០,២០១៧ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង ចូលតាមច្រក អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ ពន្ធនាគារ នៅខេត្តអូរប៊ុន ប្រទេសថៃ ។

បច្ចុប្បន្ន សមត្ថកិច្ចនៅមាត់ច្រកអន្តរជាតិជាំ បានធ្វើអប់រំរួច លើយបានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងខ្លួនវិញ ៕

website_news/2018020105.txt · Last modified: 2018/12/28 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki