website_news:2018020106

ពលករខ្មែរ ចុះទៅផ្ទះគ្មានឯកសារចំនួន២៣នាក់ ត្រូវអាជ្ញាធរថៃឃាត់ខ្លួន

http://www.pheaktraprak.com December 31, 2017

ពលករខ្មែរប្រុស-ស្រីចំនួន23នាក់ ត្រូវកម្លាំងអាជ្ញាធរតម្រួតថៃប្រចាំខេត្តឡាំប៉ាងឃាត់ខ្លួនបន្ទាប់ពីធ្វើដំណើរតាមរយ:រថយន្តក្រុងទៅលេងស្រុកកំណើតតែគ្មានឯកសារបញ្ជាក់ការធ្វើដំណើរ និងស្នាក់នៅក្នុងប្រទេសថៃ។

យោងតាមប្រភពសារព័ត៌មានថៃបានចុះផ្សាយពីកាលពីថ្ងៃអាទិត្យទី៣១ខែ ធ្នូ ឆ្នាំ២០១៧ បានអោយដឹងថា​ កម្លាំងសមត្ថកិច្ចតម្រួតខេត្តឡាំងប៉ាង ប្រទេសថៃ បានធ្វើការត្រួតពិនិត្យរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងធ្វើដំណើរមកពីខេត្តឈាងម៉ៃ បានរកឃើញពលករខ្មែរប្រុស ស្រី កូនក្មេង សរុបចំនួន២៣នាក់ គ្មានឯកសារធ្វើដំណើរស្នាក់នៅធ្វើការក្នុងប្រទេសថៃ ទើបត្រូវសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនតែម្ដង។

តាមការរៀបរាប់របស់ពលករម្នាក់បានប្រាប់អោយដឹងថា ពួកគេទាំងអស់គ្នាធ្វើការបេះផ្លែមៀននៅក្នុងខេត្តឈាងម៉ៃ តែត្រូវថៅកែដកហូតលិខិតឆ្លងដែនធ្វើការនិងឯកសារប្រចាំខ្លួនអស់។ ហើយឱកាសបុណ្យចូលឆ្នាំសកលនេះចង់នាំគ្រួសារទៅលេងស្រុកកំណើត បាននាំគ្នាធ្វើដំណើរតាមរយះរថយន្តក្រុងពីខេត្តឈាងម៉ៃទៅចុះនៅម៉ូហ្សីតទីក្រុងបាងកក រួចធ្វើដំណើរបន្ដទៅព្រំដែនអន្តរជាតិបានឡែមខេតចាន់បុរីដើម្បីឆ្លងទៅខាងប្រទេសកម្ពុជាវិញ។

បច្ចុប្បន្នពលករខ្មែរទាំងអស់ត្រូវកម្លាំងសមត្ថកិច្ចថៃប្រគល់ខ្លួនអោយមូលនិធិគាំពារជនរងគ្រោះដោយសារការជួញដូរមនុស្សខេត្តឡាំប៉ាង ដើម្បីធ្វើការបញ្ជូនខ្លួនបន្ដទៅប្រទេសកម្ពុជាតាមរយៈច្រកព្រំដែនអន្តរជាតិបានឡែមខេត្តចាន់បុរី។

website_news/2018020106.txt · Last modified: 2018/01/03 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki