website_news:2018020201

អនុវត្តដីការឃាត់ខ្លួនស្ត្រីម្នាក់ពីបទលក់ដូរមនុស្សទៅប្រទេសចិន

http://cambodiapolice.com/ 9:46 am 2 កុម្ភះ 2018

បាត់ដំបង៖ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២៖០៤នាទី នៅភូមិម៉ាណោក ឃុំតាលាស ស្រុកមោងឬស្សី កម្លាំងនគរបាលខេត្តបានអនុវត្តតាមបញ្ជារបស់លោក នួន.សាន ព្រះរាជអាជ្ញាអមសាលាដំបូង ឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ នឿម.សុភាព ភេទស្រី អាយុ ២៩ឆ្នាំរស់នៅភូមិ.ឃុំខាងលើ ពីបទលក់ដូរមនុស្សដោយមានគោលដៅ (ទៅប្រទេសចិន) ជនរងគ្រោះឈ្មោះ សូ.ពេជ្រ ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា។ ករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

website_news/2018020201.txt · Last modified: 2018/02/06 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki