website_news:2018020205

ក្រឡាប់រថយន្តលើទឹកដីថៃ មានពលករខ្មែរស្លាប់របួសជាច្រើននាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ១០:៥៥ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីក្រឡាប់រថយន្តលើទឹកដីថៃ ដែលមានពលករខ្មែរស្លាប់របួសជាច្រើននាក់ នៅវេលាម៉ោង៥ទាបភ្លឺព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះ ក្នុងស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ ។ ជនរងគ្រោះទាំងនោះមានអ្នកស្លាប់ម្នាក់ ឈ្មោះ ជៀម សុខ ភេទប្រុស និងម្នាក់ទៀតឈ្មោះសុខ វ៉ាន់លី ភេទស្រី ហើយមានអ្នករបួសធ្ងន់៣នាក់ទី១-ឈ្មោះ វ៉ាន់ លុក ភេទប្រុស ទី២-ឈ្មោះ ណាង លី ភេទស្រី ទី៣- ឈ្មោះ អ សារិន ភេទស្រី និងមានអ្នករបួសស្រាល១០នាក់ផ្សេងទៀត សរុប១៥នាក់ ។

តាមសេចក្តីរាយការណ៍បន្តថា ពលករទាំងនោះមិនមែនជាពលករស្របច្បាប់ទេ គឺពលករលួចលាក់ ហើយអ្នកស្លាប់ និងអ្នករបួសស្រាលពេលនេះស្ថិតក្នុងមន្ទីរពេទ្យស្រុកអារញ្ញ ឯអ្នករបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវហើយ ។ ប្រភពថាពលករទាំងនោះទើបចេញពីកម្ពុជាក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ៕

website_news/2018020205.txt · Last modified: 2018/02/06 11:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki