website_news:2018020206

ពលករខ្មែរ០២នាក់ ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងងករណីអំពើឃាតកម្មរំលោភ សម្លាប់ស្ត្រីជនជាតិឡាវម្នាក់

http://www.prakpheaktra.com February 1, 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះកម្លាំងអាជ្ញាធរតម្រួតខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន ០២នាក់ សង្ស័យជាប់ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវៈហើយសម្លាប់ស្ដ្រីជនជាតិឡាវម្នាក់កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅក្នុងភូមិ១ សង្កាត់ណាមដក ស្រុកមឿង ខេត្តរ៉ាក់យ៉ង ។ ពលករខ្មែរទាំងពីរនាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ 1.មានឈ្មោះ ភក្តិ អាយុ ២៧ឆ្នាំ ទី2.មានឈ្មោះ ឡេង អាយុ២៤ ឆ្នាំ ជនសង្ស័យទាំងពីរនាក់ធ្វើការសំណង់នៅភូមិឃុំកើតហេតុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានឲ្យដឹងថា នៅថ្ងៃកើតហេតុស្រ្តីជនជាតិឡាវ ឈ្មោះ វី សិង អាយុ៣៦ ឆ្នាំបានបាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨កន្លងទៅ ក្រោយមកត្រូវបានគេប្រទះឃើញសាកសពហើមនៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅក្បែរកន្លែងកសាងរបស់ពលករខ្មែរទាំងពីរនាក់ធ្វើការ។ តាមឆ្លើយបំភ្លឺរបស់ពលករខ្មែរម្នាក់ឈ្មោះ រ៉ុង អាយុ៣០ឆ្នាំ បានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុរូបគាត់បានអង្គុយផឹកសុរាជាមួយពលករខ្មែរម្នាក់ឈ្មោះ រាំង និងឈ្មោះ ភក្តិ ហើយមានស្ដ្រីជនជាតិឡាវ កំពុងឈររើសថង់នៅក្បែរស្រះទឹក ខណៈពេលនោះបុរសឈ្មោះ ភក្តិ បានដើរទៅនិយាយលេងជាមួយស្រ្ដីជនជាតិឡាវខាងលើ ហើយក្រោយមកត្រូវបានគេប្រទះឃើញសាកសពស្ត្រីរងគ្រោះស្លាប់អណ្ដែតទឹកនៅក្នុងស្រះទឹកតែម្តង។

តាមការបញ្ជាក់របស់សមត្ថកិច្ចថៃបានប្រាប់ថា បច្ចុប្បន្នពលករខ្មែរទាំងពីរនាក់បានបដិសេធថា មិនបានសម្លាប់ស្ត្រីជនជាតិឡាវខាងលើឡើយ ក៏ប៉ុន្តែសម្ថកិច្ចថៃបានរកឃើញភស្តុតាងមួយចំនួនរបស់ស្ដ្រីរងគ្រោះនៅក្នុងបន្ទប់ស្នាក់នៅរបស់ពលករខ្មែរទាំងពីរនាក់ យ៉ាងណាមិញសម្ថកិច្ចថៃបានជឿជាក់ថា ពលករខ្មែរទាំងពីរនាក់ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរំលោភសម្លាប់ស្ដ្រីជនជាតិឡាវខាងលើនេះ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចថៃកំពុងស្វែងរកភស្តុតាងបន្ថែមដើម្បីចាត់វិធានការលើរឿងនេះ។

website_news/2018020206.txt · Last modified: 2018/02/06 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki