website_news:2018020207

មានប៉ាស្ព័រដើរលេង ចង់ធ្វើវីសាធ្វើការ០២ឆ្នាំនៅក្នុងប្រទេសថៃ

http://www.prakpheaktra.com February 1, 2018

ចំពោះបងប្អូនពលករខ្មែរដែលកំពុងកាន់ប៉ាស្ព័រដើរលេង ហើយវ៉ៃវីសារ២ខែហើយកំពុងធ្វើការខុសច្បាប់ សូមប្រញាប់អោយថៅកែថៃរបស់ខ្លួនទៅទំនាក់ទំនងមន្ទីរការងារថៃ (ក្រុមការចាត់អាន) ខេត្ត-ក្រុង ដើម្បីសុំកូតាចូល ពលករមកធ្វើការតាមរយៈប្រព័ន្ធMOU។ បន្ទាប់ពីថៅកែរបស់បងប្អូនទទួលបានបៃកូតានាំចូលពលករតាមMOUនោះ ជំហានបន្តទៀតគឺតំរូវអោយថៅកែរបស់ពលករទំនាក់ទំនងទៅក្រុមហ៊ុនដែលទទួលរត់ការឯសារពលករ MOU បន្ទាប់មកទៀតក្រុមហ៊ុននឹងរត់ការឯកសាររបស់បងប្អូនទៅក្រសួងការងារនៅប្រទេសរបស់យើង ដោយមានរយៈពេលប្រមាណជាង45ថ្ងៃ ទើបឯកសារនោះវិលត្រឡប់ដល់ជាយដែនខ្មែរ-ថៃ នៅពេលនោះបងប្អូនត្រូវវិលត្រឡប់ចុះទៅធ្វើឯកសារ និងវីសាការងារច្បាប់ធ្វើការងារនៅគោលដៅដែលក្រុមហ៊ុនបានណាត់ជួប រួចចូលមកវិញតាមរយវីសារការងារMOU ជាមួយនឹងកិច្ចសន្យាធ្វើការចំនួន០២ឆ្នាំដែលបានកំណត់។

*រីឯតំលៃសេវាកម្មវិញចំពោះអ្នកមានលិខិតឆ្លងដែនស្រាប់គឺតំលៃមានចាប់ពី 14000฿-16000฿ អាស្រ័យទៅលើក្រុមហ៊ុននីមួយៗដែលគេបានកំណត់។ ចំពោះពលករដែលគ្មានអ្វីទាំងអស់ រីឯតំលៃសេវាកម្មវិញហាក់បីជាខ្ពស់ បន្ទិចហើយ ដោយមានចាប់ពី 18000฿-25000฿ អាស្រ័យទៅលើក្រុមហ៊ុនជាអ្នកកំណត់។ ដូច្នេះហើយបើសិនជាពេលនេះបងកំពុងកាន់លិខិតឆ្លងដែនទេសចរណ៍ និងវីសាដើរលេងធ្វើការនៅក្នុងប្រទេសថៃ សូមបងប្អូនប្រញាប់រួសរាន់អោយថៅកែរបស់បងប្អូនទៅទំនាក់ទំនងជាមួយមន្ទីរការងារថៃជាបន្ទាន់ ដើម្បីរៀបចំធ្វើឯកសារស្របច្បាប់ អោយបានត្រឹមត្រូវអោយបានលឿន និងឆាប់បំផុត ដើម្បីជៀសវាងនូវពេលសមត្ថកិច្ចថៃចុះត្រួតពិនិត្យឯកសារធ្វើការបងប្អូននិងថៅកែអាចត្រូវមានទោសពីបទលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត។

បញ្ជាក់អំឡុងពេលដែលក្រុមហ៊ុនកំពុងដើររឿងធ្វើឯកសារ និងច្បាប់ការងារ MOU ពលករខ្លួនឯងត្រូវមានការប្រុងប្រយ័ត្ននៅក្នុងពេលបំពេញការងារ ព្រោះមិនទាន់ក្លាយជាពលករស្របច្បាប់ពេញសិទ្ធនៅឡើយទេ ដូច្នេះត្រូវរក្សាខ្លួនប្រាណខ្លួនឯងអោយបានល្អ ដើម្បីទៅទទួលវីសារ និងច្បាប់ការងារនៅឯជាយដែន។

website_news/2018020207.txt · Last modified: 2018/02/02 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki