website_news:2018020306

មិនដឹងប្រញាប់ទៅណា.? ពលករខ្មែររងរបួសម្នាក់

http://www.prakpheaktra.com March 2, 2018

នារីថៃម្នាក់បើកម៉ូតូលឿនដូចហោះរួចជាន់ហ្វាំងមិនទាន់បុកគូទម៉ូតូពលករខ្មែរបណ្ដាលឲ្យរងរបួសទាំងពីរនាក់ កាលពីវេលាម៉ោង10:00យប់នាថ្ងៃព្រហស្បតិ៍ទី01 ខែមិនា ឆ្នាំ2018 មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យបុរសពលករខ្មែរម្នាក់របួស។ ករណីគ្រោះថ្នាក់ចរាចរបានកើតឡើងនៅសណ្ឋាគារមួយនៅត្រង់ចំណុចមុខផ្សារសាំងការសុីស្ថិតនៅស្រុកបានផែវ ខេត្តរ៉ាក់យ៉ង។ ប្រភពពីកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា គេឃើញម៉ូតូមួយគ្រឿងបើកបរនារីជនជាតិថៃម្នាក់ដោយល្បឿនលឿនហើយបានជ្រុលបុកកន្ទុយម៉ូតូ មួយគ្រឿងទៀតដែលបើកបរដោយបុរសខ្មែរពីរនាក់ ខណៈពេលកំពុងបត់ចូលក្នុងសណ្ឋាគារក្បែរកន្លែងកើតហេតុ បានឲ្យអ្នកបើកបរម៉ូតូទាំងពីររងរបួសធ្ងន់។ នៅក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរត្រូវសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវបានសម្ថកិច្ចថៃធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានតម្រួតខេត្តរ៉ាក់យ៉ងដើម្បីរង់ចាំរកខុសត្រូវនៅពេលក្រោយ។

website_news/2018020306.txt · Last modified: 2018/03/02 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki