website_news:2018020307

រឿងស្មានមិនដល់! ថៃនឹងចេញបម្រាម ប្រឆាំងទេសចរណ៍ផ្លូវភេទ

https://www.dap-news.com/kh ព្រហស្បតិ៍, 01 មិនា ២០១៨ 21:06 ដោយ: ណៃ តុលា ID:030

បរទេស៖ ប្រទេសថៃដែលត្រូវបាន គេស្គាល់ថា ជាប្រទេសដែលម្ហូបដ៏ល្បីល្បាញ មានប្រាសាទបែបពុទ្ធសាសនា ប្រជាជនរួសរាយរាក់ទាក់ និងឆ្នេរសមុទ្រស្រស់ស្អាតនោះ ឥឡូវនេះកំពុងប្រឆាំងនឹងទម្រង់ទេសចរណ៍ផ្លូវភេទហើយ ក្នុងពេលដែលថៃ កាលពីឆ្នាំមុន រកប្រាក់បានជាង ៥៣,៧៦លានដុល្លារ ពីវិស័យទេសចរណ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា បានឲ្យដឹងថា អង្គភាពទេសចរណ៍ថៃ បានចេញសេចក្តីថ្លែងការណ៍មួយថា ដើម្បីធ្វើឱ្យប្រទេសថៃក្លាយជាគោលដៅដែលមានគុណភាពនោះ ទេសចរណ៍ផ្លូវភេទនឹងមិនត្រូវបានអត់ឱនឱ្យបានឡើយ។ អាជ្ញាធរទេសចរណ៍ថៃ (TAT) បញ្ជាក់ថា យុទ្ធសាស្រ្ត និងគោលនយោបាយទីផ្សាររបស់ថៃ នឹងជំរុញឱ្យប្រទេសថៃឆ្ពោះទៅមុខជាគោលដៅគុណភាព ហើយក៏បានជំទាស់យ៉ាងខ្លាំងក្លាចំពោះទំរង់ទេសចរណ៍ផ្លូវភេទ។

សូមជម្រាបផងដែរថា ប្រទេសថៃរំពឹងថានឹងស្វាគមន៍អ្នកទេសចរចំនួន ៣៧,៥៥លាននាក់នៅឆ្នាំ២០១៨នេះ ហើយទោះបីជាពេស្យាចារជាអំពើខុសច្បាប់ក៏ដោយ ក៏ប្រទេសនេះបានអត់ធ្មត់ ក្នុងពេលដែលមានផ្ទះបនរាប់ពាន់កន្លែងបើកនៅទូទាំងប្រទេស។ រង្គសាល Go-Go ដ៏គួរឱ្យកត់សម្គាល់នៅក្នុងទីក្រុងបាងកក និងផ្ទះបន ផ្តល់សេវាកម្មម៉ាស្សាដោយប្រើសាប៊ូ ដែលសេវាកម្មនេះបានជួយគាំទ្រដល់កេរ្តិ៍ឈ្មោះរបស់ថៃជាគោលដៅផ្លូវភេទដ៏ពេញនិយមទៀតផង៕

website_news/2018020307.txt · Last modified: 2018/03/02 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki