website_news:2018020404

សមត្ថកិច្ចថៃ,និងចាប់បញ្ជូនពលករខុសច្បាប់អោយវិលត្រឡប់ទៅស្រុកកំណើតវិញ

http://www.pheaktraprak.com/ April 1, 2018

នៅដើមខែមេសានេះសម្ថកិច្ចថៃនិងធ្វើការចាប់បញ្ជូនពលករដែលខុសច្បាប់អោយវិលត្រឡប់ទៅស្រុកកំណើតវិញ។ ចាប់ពីថ្ងៃអាទិត្យ ទី01 ខែមេសា ឆ្នាំ2018 នេះតទៅពលករខុសច្បាប់ដែលកំពុងធ្វើការស្នាក់នៅប្រទេសថៃ និងត្រូវសម្ថកិច្ចចុះអនុវត្តច្បាប់ចាប់បញ្ជូនអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ តាម និតិវិធីច្បាប់គ្រប់គ្រងពលករបរទេសរបស់ថៃ។ ដូច្នេះបើសិនជាបងប្អូនពលករដែលកំពុងស្ថិតក្នុងស្ថានភាពខុសច្បាប់ ហើយមានបំណងចង់វិលត្រឡប់ចូលមកធ្វើការនៅប្រទេសថៃម្ដងទៀត សូមបងប្អូនចូលមកតាមរយ: MOU ដើម្បីឲ្យត្រឹមត្រូវ និងស្របច្បាប់តាមលក្ខខណ្ឌរបស់ប្រទេសថៃ។

website_news/2018020404.txt · Last modified: 2018/04/02 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki