website_news:2018020405

ពលករភូមានិងខ្មែរ,បើកឆាកប្រយុទ្ធគ្នា មានមនុស្សចំនួន 09នាក់ រងរបួសធ្ងន់

http://www.pheaktraprak.com/ April 2, 2018

ករណីអំពើហិង្សារនេះបានកើតឡើងកាលពីវេលាម៉ោង08យប់ ថ្ងៃអាទិត្យ ទី01 ខែមេសា ឆ្នាំ2018 នៅត្រង់ចំណុចកន្លែងស្នាក់នៅរបស់កម្មករសំណង់មួយកន្លែងស្ថិតភូមិ(ម៉ូនឹង)សង្តាត់ផានថង ស្រុកផានថង ខេត្តឈុនបុរី ប្រទេសថៃ ។ យោងតាមរបាយការណ៍ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីបង្កអំពើហិង្សាដាក់គ្នានេះបណ្ដាលអោយមានពលករសញ្ជាតិខ្មែរចំនួន 04នាក់ និងពលករសញ្ជាតិភូមាចំនួន 05នាក់រងបួសធ្ងន់ទាំងសង់ខាង ហើយត្រូវបានភ្នាក់ងារសង្គ្រោះស្រុកផានថង បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យផានថង ខេត្ដឈុនបុរី ។ ប្រភពបឋមពីសាក្សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញពលករទាំងពីរក្រុមអង្គុយជឹកស៊ីជុំគ្នា ស្រាប់តែមួយសន្ទុះក្រោយមកកើតមានរឿងវាយតប់គ្នា ហើយគេឃើញមានមនុស្សរងរបួសត្រូវគេកាប់ត្រូវក្បាលហើយនិងដៃ និងមានខ្លះទៀតហើមមុខហើមមាត់ ។

ក្រោយពេលកើតកម្លាំងសមត្ថកិច្ចតម្រួតស្រុកផានថងបានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើត ក្នុងការត្រួតពិនិត្យនៅបរិវេណកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញដាវសាមូរ៉ៃចំនួនមួយដើម សមត្ថកិច្ចបានយកទៅរក្សាទុកជាវត្ថុតាំង និងធ្វើការសាកសួរ ជនរងគ្រោះទាំងសង់ខាងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំណែកឯមូលហេតុដែលបង្កអោយកើតអំពើរហឹង្សានេះ គេសន្និដ្ឋានថាប្រហែលជាមកពីស្រវឹងស្រាហើយនិយាយស្ដាប់គ្នាមិនបានទើបកើតរឿង។

website_news/2018020405.txt · Last modified: 2018/04/02 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki