website_news:2018020406

អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែររួចទោស៣នាក់តាមច្រកអន្តរជាតិជាំ

http://www.rasmeinews.com/ March 30, 2018, 8:10 PM

ដោយៈអូរស្មាច់/ឧត្តរមានជ័យៈ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរដែលរួចផុតទោសចំនួន៣នាក់តាមច្រកអន្តរជាតិជាំសាងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។សមត្ថកិច្ចប្រចាំច្រកអន្តរជាតិជាំបានឱ្យដឹងថា ពលរដ្ឋខ្មែរទាំ៣នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមានឈ្មោះ ១.ឈ្មោះ ស៊ូ ព្រែក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្ល់វែង ខេត្តឧត្តរមានជ័យ។ ២.ឈ្មោះគង់រិភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិមរតកតេជោឃុំកណ្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ៣.ឈ្មោះមឿនទិត្យភេទប្រុសអាយុ៣៧រស់នៅភូមិមរតកតេជោឃុំកណ្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហា។ហើយអ្នកទាំង៣នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤.ខែមករា.ឆ្នាំ២០១៧ ឆ្លងព្រំដែនចូលកាប់ឈើគ្រញូងខុសច្បាប់ច្រកតាសឹមខេត្តព្រះវិហារ ជាប់គុកនៅ ខេត្តស៊ីសាកេត ប្រទេសថៃ៕S/

website_news/2018020406.txt · Last modified: 2018/04/02 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki