website_news:2018020408

ឧត្តមសេនីយ៍ឯក ខេង លីដា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រយុទ្ធប្រឆាំងការរំលោភបំពានលើអនីតិជន

http://cambodiapolice.com/ 12:13 pm 2 មេសា 2018 106

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង លីដា អនុប្រធានាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះ បណ្តាលស្តីពីការប្រយុទ្ធប្រឆាំងការរំលោភបំពានលើអនីតិជន ក្រោមកិច្ចសហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ(DCI) ក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋបារាំង ដោយមាន ការចូលរួមពីលោកវរសេនីយ៍ត្រី OLIVIER LEFERBVRE អនុព័ន្ធ សន្តិសុខផ្ទៃក្នុង អមស្ថានទូតបារាំង ប្រចាំនៅប្រទេសស វៀតណាម ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង លីដា អនុប្រធានាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាមដែលបានបញ្ចប់វគ្គថា ក្នុង នាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ហើយបានរៀនបញ្ចប់វគ្គ មិនត្រូវយកចំណេះជំនាញទៅអនុវត្តឲ្យផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈនោះទេ បញ្ហាសំខាន់ក្នុងការបំពេញភារកិច្ច ត្រូវមាន សច្ចៈធម៌ ត្រូវមានគុណធម៌ បញ្ហាយុត្តិធម៌នេះ មិនមែនយុត្តិធម៌ សម្រាប់តែជនរងគ្រោះនោះទេ ត្រូវមានយុត្តិធម៌ទាំងជនល្មើស អ្នកដែលត្រូវផ្តន្ទាទោសក្នុងកម្រិតណា ត្រូវកត់ត្រាឲ្យបាន ច្បាស់លាស់ ជួនកាលជនល្មើសខ្លះប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ប៉ុន្តែយើងកសាងសំណុំរឿងមិនត្រឹមត្រូវមិនយុត្តិធម៌ វាធ្វើឲ្យ ជនល្មើសធ្ងន់ធ្ងរក្លាយទៅជាជនល្មើសតិចតួច ជួនកាលជន ល្មើសមានទោសតិចតួច តែយើងកសាងសំណុំរឿងមិនត្រឹម ត្រូវ វាក្លាយទៅជាជនល្មើសមានទោសធ្ងន់ធ្ងរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំដល់សិក្ខាកាមទៀតថា ឆ្លងតាមវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវយក ចំណេះជំនាញបទពិសោធន៍ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យក្លាយទៅជាគ្រូបង្គោលមានជំនាញពិតប្រាកដ ហើយ ចេះចែករំលែកចំណេះជំនាញនិងបទពិសោធន៍ទាំងនេះ ដល់ សហការី និងមិត្តភកិ្តរួមការងារផងដែរ ។ ជាពិសេសត្រូវមាន ការទុកចិត្តគ្នា សាមគ្គីភាពគ្នា ទើបធ្វើការអ្វីក៏បានជោគជ័យ ហើយត្រូវធ្វើការជាក្រុម បានន័យថា យើងបានទុកចិត្តគ្នា ទៅវិញទៅមក និងចេះសហការសាមគ្គីគ្នា ។

ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ត្រី OLIVIER LEFERBVRE អនុព័ន្ធសន្តិសុខផ្ទៃក្នុង អមស្ថានទូតបារាំង ប្រចាំនៅប្រទេស វៀតណាមបានមានប្រសាសន៍ថា នៅក្នុងវគ្គបណ្តុះបណ្តាល នេះ បានបង្រៀនអំពីមធ្យោបាយផ្សេងៗ ហើយបានបង្រៀន អំពីការប្រយុទ្ធប្រឆាំងអំពើជួញដូររំលោភបំពានផ្លូវភេទលើអនីតិជនផងដែរ ។ លោកវរសេនីយ៍ត្រី OLIVIER LEFERBVRE បានបន្តទៀតថា បើតាមការចាំបាននៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកេងប្រវ័ញ្ចផ្លូវភេទលើ កុមារនោះ គឺអ្នករួមភេទជាមួយកុមារនោះមានប្រមានជា ៧៥០០០០នាក់ តែងតែប្រើប្រាស់អ៊ិនធើណេតជាប្រចាំ ហើយ មានគេហទំព័រអ៊ិនធើណេតលើសពី៤លាននៅលើពិភពលោក ដែលពួកគេបានចែករំលែករូបភាពអាសអាភាសរបស់កុមារ ។

នៅពេលថ្មីៗនេះ មានរូបភាពអាសអាភាសរបស់កុមារ២០០រូប ត្រូវបានគេបង្ហោះនៅលើអ៊ិនធើណេត។ ដោយសារតែបញ្ហា ទាំងអស់នេះហើយ ទើបធ្វើឲ្យមានទេសចរផ្លូវភេទក្លាយទៅជា ទេសចរផ្លូវភេទលើពិភពលោក រហូតដល់ក្លាយទៅជាការជួញ ដូរនៅលើរាង្គកាយរបស់មនុស្ស ។ ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមិនបានគេច ផុតអំពីបញ្ហាឧក្រិដ្ឋកម្មនេះទេ ហើយជនជាតិលោកខាងលិច ជាច្រើននាក់បានមកប្រទេសកម្ពុជា មិនមែនមកទស្សនា ប្រាសាទអង្គរវត្តនោះដែរ ដូច្នេះក្នុងនាមសិក្ខាម ដែលបាន ហាត់រៀនបញ្ចប់វគ្គ ត្រូវទទួលការងារមួយដ៏លំបាក ហើយ តឹងរឹងបំផុត ព្រោះថា ការស៊ើបអង្កេត ស្រាវជ្រាវស្វែងរក បទល្មើសជនល្មើសជួញដូរ រំលោភបំពានផ្លូវភេទលើកុមារនេះ ជាភារកិច្ចរបស់កម្លាំងនគរបាលយុត្តិធម៌ ៕

website_news/2018020408.txt · Last modified: 2018/04/02 16:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki