website_news:2018021001

ឃើញទេ! ខ្មែរ២៤នាក់ទៅនៅវៀតណាមខុសច្បាប់គេចាប់មកវិញហើយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៤:១៥ ប៊ុន លីនណា

ខេត្តក្រចេះ ៖ ពលរដ្ឋជនជាតិខ្មែរប្រុសស្រីក្មេងចាស់ចំនួន២៤នាក់ សុទ្ធសឹងតែរស់នៅ ក្បែរតំបន់ព្រំដែនវៀតណាមត្រូវបានអាជ្ញារធរវៀតណាមចាត់បញ្ជូនមកទឹកដីកម្ពុជាវិញ ក្រោយពីអាជ្ញាធរវៀតណាមរកឃើញថា ពលរដ្ឋទាំងនោះបានរំលោភបទបញ្ញត្តិព្រំដែនដោយ លួចចូលក្នុងទឹកដីវៀតណាមដោយខុសច្បាប់ ។

នគរបាលវរៈការពារព្រំដែនបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង២៤នាក់ គឺសុទ្ធសឹងតែរស់នៅ តាមភូមិមួយចំនួនក្នុងឃុំ២ ធ្នូ ក្បែរ និងតំបន់ព្រំដែនប្រទេសវៀតណាម ។ ហើយពលរដ្ឋទាំងនេះត្រូវបានខាងភាគីវៀតណាមចាត់បញ្ជូនមកវិញ តាមច្រកព្រំដែនអន្តរជាតិនៅថ្ងៃទី០២ តុលា បន្ទាប់ពីពួកគាត់បាននាំគ្នាលួចឆ្លងដែនចូលទៅក្នុងព្រះវិហារយាស៊ូគ្រឹះក្នុងទឹកដីវៀតណាម ចម្ងាយជាង៦គីឡូមែត្រពីព្រំដែនកម្ពុជា ដើម្បីទៅទទួលអំណោយនៅ ព្រះវិហារគ្រឹះសាសនាមួយនោះ ។

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនត្រពាំងស្រែលោកអនុសេនីយ៍ឯក ឃុន ម៉ន បាន ប្រាប់ឲ្យដឹងថា ក្រោយពីមានការលួចចូលដោយខុសច្បាប់ ពលរដ្ឋខ្មែរទាំងនោះត្រូវបានអាជ្ញា ធរវៀតណាមចាត់បញ្ជូនមកវិញភ្លាមៗ ។ លោកថា កន្លងមកពលរដ្ឋដែលរស់នៅតាមភូមិក្បែរ ព្រំដែនក្នុងឃុំ២ធ្នូ គឺតែងតែមានការទំនាក់ទំនងជាមួយពលរដ្ឋក្បែព្រំដែនខាងភាគីវៀតណាម និងបានចេញចូលតាមច្រករបៀងផ្សេងៗ ។ លោកអនុសេនីយ៍ឯក ឃុន ម៉ន បានឲ្យដឹងទៀតថា ពលរដ្ឋទាំងនេះត្រូវបានអាជ្ញាធរ វៀតណាមបានចាត់បញ្ជូនពីរលើកមកហើយ ក្រោយពីពួកគាត់បានព្យាយាមនាំគ្នាលួចចូល ទៅព្រះវិហារយាស៊ូគ្រឹះក្នុងទឹកដីប្រទេសវៀតណាម ។ លោកអះអាងថា នគរបាល និងរៀបចំបើកវេទិកាសាធារណៈមួយអញ្ជើញពលរដ្ឋនៅ តាមព្រំដែនមកចូលរួម ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិព្រំដែន ដើម្បីកុំឲ្យពួកគាត់ចូលក្នុងទឹកដី ប្រទេសគេដោយខុសច្បាប់បែបនេះទៀត ៕

website_news/2018021001.txt · Last modified: 2018/10/02 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki