website_news:2018021102

ខ្សែភាពយន្តឯកសារ “ម្ដាយខ្ញុំបានលក់ខ្ញុំ”៖ ប៉ូលិសហៅស្ត្រីពីរនាក់ម្ដាយកូនទៅសាកសួរ

http://bayontv.com.kh/ 02/11/2018

ភ្នំពេញ៖ ស្ត្រីពីរនាក់ម្ដាយ និងកូន ដែលថតខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ម្ដាយរបស់ខ្ញុំបានលក់ខ្ញុំ” ត្រូវបានប៉ូលិសហៅមកសាកសួរ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការនគររាជធានីភ្នំពេញ។ ការសាកសួរនេះ គឺបន្ទាប់ពីខ្សែភាពយន្តឯកសារមួយនេះ ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រឡំ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីខ្មែរ។ ការសាកសួរស្ត្រីពីរនាក់ម្ដាយ និងកូនគឺបានធ្វើឡើងតាំងពីថ្ងៃទី៣១ ខែតុលារហូតមកដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ ស្ត្រីទាំងពីរនាក់មានឈ្មោះ គៀង ស្រីម៉ិច ត្រូវជាកូន និងឈ្មោះ កៅ ម៉ាល័យ ត្រូវជាម្ដាយ។ ទាំងម្ដាយ និងកូនស្រីបានសារភាពថា ពួកគាត់ទទួលបានលុយ ២០០ដុល្លារ សម្រាប់ការសម្ដែងនៅក្នុងខ្សែភាពយន្តនេះ។ ប៉ុន្តែអ្វីដែលថតគឺមិនមែនជាខ្សែជីវិតពិតរបស់គាត់ទាំងពីរនាក់ទេ៕

website_news/2018021102.txt · Last modified: 2018/11/02 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki