website_news:2018021104

រដ្ឋាភិបាលពិនិត្យចងក្រងច្បាប់ ពីការពពោះមនុស្សធម៌ និងការពពោះជាបទល្មើស

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 1 November, 2018

ភ្នំពេញ ៖ ករណីនៃការជួញដូរមនុស្សមានការថយចុះ ប៉ុន្តែបែរជាលេចរូបភាពពីការជួញដូរមនុស្សថ្មីមួយទៀត តាមរយៈការស៊ីឈ្នួលពពោះជំនួស។ ករណីពពោះជំនួសនេះ គឺជាការរំលោភសិទ្ធិទារកយ៉ាងធ្ងន់ធ្ងរ ដែលមិនមែនជារឿងការលើកកម្ពស់ស្ត្រីទេ ពីព្រោះស្រី្តគ្មានសិទ្ធិលក់កូនខ្លួនឯងឡើយ។នេះបើតាម ការបញ្ជាក់របស់លោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទ៣១ ខែតុលា កន្លងទៅ។

លោក ស្រី ជូ ប៊ុនអេង បញ្ជាក់ថា ទាក់ទិននឹងករណីពពោះជំនួសនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីទិដ្ឋភាពសកលដើម្បីធ្វើច្បាប់សម្រាប់ឲ្យការងារពពោះជំនួសនេះស្ថិតនៅក្នុងលក្ខខណ្ឌមួយថា តើការពពោះបែបណា ដែលហៅថាមនុស្សធម៌ ? ហើយការពពោះបែបណា ជាបទល្មើស ដើម្បីធានាដល់សិទ្ធិរស់រានមានជីវិតរបស់ទារក ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានស្ត្រីខ្មែរចំនួន៣២នាក់ហើយ ដែលត្រូវបានឃុំខ្លួនពីបទល្មើសស៊ី ឈ្នួលពពោះសម្រាលកូនជំនួស៕

website_news/2018021104.txt · Last modified: 2018/11/02 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki