website_news:2018021105

សមាគមACRAនិងអង្គការILOរៀបចំក្រមសីលធម៌ថ្មីស្តីពីការបញ្ជូនពលករទៅក្រៅប្រទេស

http://www.rasmeinews.com/ November 2, 2018, 11:28 AM

ដោយៈដេប៉ូ/ភ្នំពេញៈសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជាឬហៅកាត់ថាអាក្រា (ACRA) រួមជាមួយអង្គការ ILO និងដៃគូរបានរួមគ្នាបង្កើតក្រមសីលធម៌ថ្មីមួយសម្រាប់សហគមនិងក៏ដូចជាទីភ្នាក់ងារជ្រើសរើសពលករនានាប្រចាំកម្ពុជាឱ្យសម្រេចបាននាថ្ងៃខាងមុខ។

លោកស្រីឧកញ៉ា អ៊ឹង ស៊ាងរិទ្ធីប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាឬហៅអាក្រាបានបញ្ជាក់ឱ្យដឹងក្នុងពិធីបើកសិក្ខាសាលាពី គ្រោះ យោបល់លើកទី២ ស្តីពីការរៀបចំក្រមសីលធម៌សម្រាប់សហគមនិងទីភ្នាក់ងារជ្រើសរើសពលករនៅកម្ពុជាកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នាភោជនីយដ្ឋានទន្លេបាសាក់២ក្នុងរាជធានីភ្នំពេញថាសមាគមអាក្រាមានក្រមសីលធម៌របស់ខ្លួនរួចមកហើយដែលបង្កើតឡើងតាំងពី ឆ្នាំ២០០៩។ ក្រមសីលធម៌នេះគឺជាគ្រោងឆ្អឹងដ៏សំខាន់មួយសម្រាប់ឲ្យសមាគមអាក្រាធ្វើការតាមដាននិងវាយតម្លៃលើការអនុវត្តរបស់សមាជិករបស់ខ្លួនឱ្យស្របទៅតាមច្បាប់និងលិខិតគតិយុត្តផ្សេងៗដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។ ដោយ សារក្រមសីលធម៌នេះមានរយៈពេលយូរមកហើយដូច្នេះនេះ គឺជាពេលវេលាដ៏សាកសមមួយដែលសមាជិកយើងទាំងអស់គ្នាចូលរួម និងផ្តល់យោបល់ដើម្បីធ្វើបច្ចុប្បន្នភាពក្រមសីលធម៌របស់អាក្រាឱ្យអនុលោមទៅតាមបទបញ្ញត្តិថ្មីៗទាំងថ្នាក់ជាតិនិងអន្តរជាតិ។ លោកស្រីឧកញ៉ាបានបន្ថែមថា”ក្រុមហ៊ុនជ្រើសរើសពលករក្នុងប្រទេសកម្ពុជានឹងមានសមត្ថភាពអនុវត្តស្របតាមច្បាប់ជាតិ និងឈានទៅដល់ការទទួលស្គាល់ស្តង់ដារអន្តរជាតិបើសិនក្រមសីលធម៌ថ្មីនេះត្រូវបានអនុម័ត្រឱ្យប្រើប្រាស់។ ជាមួយគ្នាវាអាចជួយធ្វើឲ្យប្រសើរឡើងការលើកកម្ពស់សមភាពយែនឌ័រ និងកិច្ចការពារពលករស្ត្រីជាពិសេសអ្នកបំរើការងារតាមផ្ទះ។ជាមួយគ្នាវាក៏ធានានិរន្តរភាពនៃការអភិវឌ្ឍនិងប្រតិ្តបត្តិការ និងបង្កើតឲ្យមានការទទួលស្គាល់ កិតិ្តនាមដោយវិជ្ជមាន ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ”។

បញ្ជាក់ក្នុងពិធីនេះដែរលោក វនវ៉ិត អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិនៃអង្គការILOបានឱ្យដឹងថា ក្រុមសីលធម៌ថ្មីនេះមានបញ្ចូលទាំងអនុក្រិតប្រកាសនិងច្បាប់នានាស្តីពីកិច្ចការពារដល់ពលករសម្រាប់ធ្វើការងារនៅក្រៅប្រទេស។ ដោយឡែកលោក ពិនវីរៈនាយកប្រតិបត្តិសមាគមអាក្រាបានឱ្យដឹងដែរថា នៅពេលក្រមសីលធម៌ថ្មីនេះចេញហើយសមាគមរបស់លោកនៅតែបន្តតាមដានថាតើបណ្តាក្រុមហ៊ុនជ្រើសរើសពលករជាដៃគូនានាអនុវត្តបានដែរឬក៏អត់។បើករណីមិនអនុវត្តបានទេខាងសមាគមក៏នឹងមានវិធានការចំពោះពួកគេផងដែរ៕S/

website_news/2018021105.txt · Last modified: 2018/11/02 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki