website_news:20180220601

សមត្ថកិច្ចឆ្មក់ឆែកឆេរទីតាំង ស៊ីឈ្នួលពរពោះ ឲ្យជនបរទេសរកឃើញស្ត្រីខ្មែរមានផ្ទៃពោះ៣៧នាក់មេការនិងជនជាតិចិនម្នាក់

http://peoplenews.asia/ ដោយ ៖ សុខ សាន្ត ថ្ងៃទី22 ខែ06 ឆ្នាំ2018 ម៉ោង 1:01 PM

ភ្នំពេញ៖កាលពី ម៉ោង៧និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងការពារអនិតិជន រាជអាវុធហត្ថខណ្ឌឬស្សីកែវ បាន ឆ្មក់ ចុះបង្ក្រាប ទីតាំង ចាក់ បញ្ជូលមេជីវិត ឲ្យស្តី្រខ្មែរ ឲ្យពពោះជំនួសជាង៣០នាក់ រកឃើញ មេកា២នាក់ និងជនជាតិចិន ម្នាក់ ។

ប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញារង កួច គឹមទ្បុង។ ជាលទ្ធផល ការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងស្ត្រីពពោះចំនួន៣៧នាក់ មេការ២នាក់ និងដកហូតរថយន្ត២គ្រឿង រួមមាន រថយន្តឡិចស៊ីស 470 រថយន្តស៊ាំយ៉ុង និងម៉ូតូ១គ្រឿងផងដែរ។ តាមសេចក្តីរាយការណ៏ដដែលបានបន្តថា ទីតាំង ខាងលើនោះ កន្លងមកគេឃើញ មានស្ត្រីខ្មែរ ចេញចូល ជារើយ ៗប៉ុន្តែ មិនសូវមាន ពីណាគេចាប់អារម្មណ៏ ថាជាទីតាំង អ្វីនោះទេ ក្រោយៗមកក៏ឃើញស្ត្រីមួយចំនួនមានផ្ទៃពោះ ជាហូរហែរ រហូតដល់ថ្ងៃ បង្ក្រាបទើប ដឹងថាជាទីតាំង ឆ៊ីឈ្នួលពរពោះ ។ នៅចំពោះមុខជនសង្ស័យ និងស្ត្រីពពោះ មេកា និងរថយន្ត ត្រូវបានសមត្ថកិច្ចប្រគល់ទៅកាន់ការិយាល័យជួញដូរផ្លូវភេទដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

website_news/20180220601.txt · Last modified: 2018/06/26 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki