website_news:20180220602

រដ្ឋមន្ត្រីក្រសួងការងារថៃរឹតបន្តឹង ចាប់ដៃសហការជាមួយអគ្គនគបាលជាតិដើម្បីបង្ក្រាបជនបរទេសខុសច្បាប់

https://www.facebook.com/បណ្ដាណទំនាក់ទំនងសង្គមកម្មករឆ្លងដែន 22-06-2018

ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការងារថៃ បានបើកកិច្ចប្រជុំប្រគល់គោលនយោបាយយុទ្ធសាស្ត្រ ក្រោមគម្រោងការត្រួតពិនិត្យ បង្ក្រាប ចាប់ខ្លួន និង ផ្តន្ទាទោសជនបរទេសដែលលួចស្នាក់អាស្រ័យនិងធ្វើការនៅក្នុងប្រទេសថៃដោយមិនមានលិខិតអនុញ្ញាតធ្វើការ។ ដោយអគ្គបញ្ជាការនគបាលជាតិលើផ្ទៃប្រទេសរបស់ថៃបានបញ្ជាអោយមន្ត្រីពាក់ព័ន្ធគ្រប់ខេត្តក្រុង អង្គភាពប៉ូលីសស៊ើបអង្កេតកណ្តាល ព្រមទាំងវរៈសេនាការពារព្រំដែន ចាត់ក្រុមការងារបំពេញបេសកកម្ម១១៣ក្រុម ក្នុង១ក្រុមមាន៥នាក់ សរុបទាំងអស់៥៦៥នាក់ ដើម្បីស៊ើបអង្កេត ចាប់ខ្លួន ផ្តន្ទាទោសអ្នកដែលប្រព្រឹត្យបទល្មើសច្បាប់ព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេស នឹងចាប់ផ្តើមអនុវត្តថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ទូទាំងប្រទេសថៃ។ (ពលករកម្ពុជា)

website_news/20180220602.txt · Last modified: 2018/06/22 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki