website_news:20180260604

សំណុំរឿងអន្តរការីពរពោះជំនួស!ឃុំខ្លួនមេការចិនម្នាក់និងនារីមេការខ្មែរ៤នាក់

http://www.rasmeinews.com/ June 25, 2018, 4:25 PM

ដោយៈសរិទ្ធ/ភ្នំពេញៈ បុរសជនជាតិចិនម្នាក់និងនារីខ្មែរ៤នាក់ដែលជាប់ពាក់ព័ន្ធករណីអន្តរការីពរពោះជំនួសនិងជួញដូរមនុស្សឆ្លងដែនត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច នៅរសៀលថ្ងៃទី ២៥មិថុនា ឆ្នាំ២០១៨ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត ។

លោកវរសេនីយ៍ឯកកែវធាប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ៖ឈ្មោះ Tiu Qiang ភេទប្រុស ជនជាតិចិនអាយុ៤៩ ឆ្នាំ ជាមេការ ឈ្មោះ ស្វាយ ស៊ីណុច ហៅ សី ភេទស្រី អាយុ៣៤ឆ្នាំ ជាមេការ ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជាមេការ ឈ្មោះ លឹម សុភាព ហៅស្ដើង ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកបកប្រែ និងឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ ជាមេការ ។ បុរសជនជាតិចិននិងនារីខ្មែរទាំង៥នាក់ត្រូវបានជាប់សង្ស័យក្នុងការប្រព្រឹត្តបទល្មើសលក់ដូរមនុស្សសំរាប់នាំឆ្លងដែន តាមមាត្រា១៦នៃច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្សនិងការធ្វើអាជីវកម្មលើផ្លូវភេទ និងបទអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពរពោះជំនួស មាត្រា៣៣២នៃក្រមព្រហ្មទ័ណ្ឌ ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ប្រតិបត្តិការណ៍នេះ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញសមត្ថកិច្ចនគរបាលបានអោយដឹងផងដែរថា ក្នុងប្រតិបត្តិការនេះ ផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿងម៉ាកLexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២C-៨៨៦៣និងដកហូតឯកសារមួយចំនួន រួមមាន លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ពន្ធ័និងឱសថការពារទារកមួយចំនួនធំ ។

បើតាមលោកវរសេនីយ៍ឯកកែវ ធា បានឱ្យដឹងថាតាមចម្លើយនារីពរពោះជំនួសទាំង៣៣នាក់ គឺក្នុងកូន១ដែលពួកគាត់ពរពោះជំនួសនេះទទួលបានប្រាក់កំរៃចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងអោយចំនួន៥០០ដុល្លារខែបន្ទាប់៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦.០០០ដុល្លារបន្ថែមទៀត។ ចំពោះការថែទាំគ៍ភ ការប្រសូត្រ គឺជាបន្ទុករបស់ក្រុមហ៊ុន ។ លក្ខណៈពិសេសនៃការពរពោះជំនួសក្នុងករណីនេះគឺពេលជិតដល់ត្រូវឆ្លងទន្លេ ប្រសូត្រ គឺក្រុមហ៊ុនបញ្ជូនស្ត្រីពរពោះទៅប្រទេសចិនសម្រាលកូនរួចទើបបញ្ជូនមកស្រុកខ្មែរវិញហើយប្រគល់លុយបង្គ្រប់១ម៉ឺនដុល្លារ ៕S/

website_news/20180260604.txt · Last modified: 2018/06/26 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki