website_news:20180260608

ភ្ញាក់ផ្អើល! ឥណ្ឌា និងសហរដ្ឋអាមេរិក ជាប់ក្នុងចំណោមប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តី

http://news.sabay.com.kh/article/ ថ្ងៃនេះ ម៉ោង 09:10 ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៨

យោងតាមការស្ទង់មតិថ្មីមួយរបស់អ្នកជំនាញបានបង្ហាញឲ្យដឹងថា ឥណ្ឌាជាប្រទេសដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់ស្រ្តី ដោយសារតែ ហានិភ័យខ្ពស់នៃអំពើហិង្សាផ្លូវភេទ និងពលកម្មទាសករ។មូលនិធិ Thomson Reuters Foundation របស់សារព័ត៌មាន Reuters បានចេញផ្សាយលទ្ធផលរបស់ខ្លួន កាលពីថ្ងៃអង្គារ នៃការស្ទង់មតិរបស់អ្នកជំនាញចំនួន ៥០០នាក់ ដោយបានរកឃើញថា ឥណ្ឌា ជាប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់អំពើហិង្សាផ្លូវភេទលើស្ត្រី ក៏ដូចជាការជួញដូរមនុស្សសម្រាប់ការងារតាមផ្ទះ , ការបង្ខំឲ្យធ្វើការ , ការបង្ខំឲ្យរៀបមង្គលការ និងទាសករផ្លូវភេទ ក្នុងចំណោមហេតុផលដទៃផ្សេងទៀតផង។ មិនតែប៉ុណ្ណោះ វាក៏ជាប្រទេសដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ចំពោះទំនៀមទម្លាប់វប្បធម៌ដែលជះឥទ្ធិពលដល់ស្ត្រី ដូចជា ការវាយប្រហារដោយទឹកអាស៊ីដ , ការវះកាត់ប្រដាប់ភេទស្ត្រី , មង្គលការកុមារ និង ការរំលោភបំពានលើរាងកាយ ផងដែរ។ គួរបញ្ជាក់ថា កាលពី៧ឆ្នាំមុន ឥណ្ឌា បានឈរនៅលំដាប់លេខ៤ ជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី៕

ខាងក្រោមនេះគឺជាប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ស្ទង់មតិដោយ Thomson Reuters Foundation៖ ១ ឥណ្ឌា ២ អាហ្វហ្គានីស្ថាន ៣ ស៊ីរី ៤ សូម៉ាលី ៥ អារ៉ាប៊ីសាអ៊ូឌីត ៦ ប៉ាគីស្ថាន ៧ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៨ យេមែន ៩ នីហ្សេរីយ៉ា ១០ សហរដ្ឋអាមេរិក

website_news/20180260608.txt · Last modified: 2018/06/26 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki