website_news:20180270601

ហ៊ានម្ល៉េះ…ចិនហ៊ានបើកពេស្យាចា លើដីខ្មែរ មិនញញើត ច្បាប់អីបន្តិច

https://www.khmernews.news/ By sitha back June 27, 2018

ព្រះសីហនុ៖ មួយរយៈពេលកន្លងទៅនេះឃើញថា មានរឿងរ៉ាវកើតឡើងជាហូហែរដែលបង្កឡើងដោយជនជាតិចិនដូចជារឿងចិន ជិះឡានទំនើប វាយសន្តិសុខកោះពេជ្រ ,ចិនជិះឡានរ៉ូរ៉យ ធ្វើសកម្មភាពប្លន់ផ្អើលក្រុងព្រះសីហនុ,ចិនចេញសកម្មភាពវាយគ្នាធ្វើឲ្យមានចលាចលគ្រប់បែបយ៉ាងនោះ ស្រាប់តែថ្មីៗនេះចិនបានស្លាកយីហោ បនពេស្យាចារទៀត។

ទាក់ទិនបនពេស្យាចារ ដែលកំពុងបើកយ៉ាងគគ្រឹកគគ្រេងសួរថា ចិនអាចមានសិទ្ធធ្វើអ្វីក៏បានគ្រប់បែបយ៉ាងនៅប្រទេសខ្មែរដោយមិនគោរពច្បាប់ប្រទេសទេមែនទេ?។ យ៉ាងណាមិញសមត្ថកិច្ចសង្កាត់លេខ២ និងមន្ត្រីពាក់ព័ន្ធ ខេត្តព្រះសីហនុ បានធ្វើការចុះរុះរើស្លាកយីហោបនពេស្យាចារមួយកន្លែងឈ្មោះ កឺកឺ ដែលមិនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ។ ប៉ុន្តែនៅមិនទាន់មានការបញ្ចាក់ច្បាស់នៅឡើយពី អាជ្ញាធរនៅតំបន់ភ្នំខៀវនោះថា នឹងមាន ចំណាត់ការបែបណា។

website_news/20180270601.txt · Last modified: 2018/06/27 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki