website_news:20180270603

ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ នេះតទៅប្រសិនបើរកឃើញពលករបរទេសណា ដែលធ្វើការមិនមានប័ណ្ណអនុញ្ញាតការងារ ឬធ្វើការក្រៅពីសិទ្ធិដែលអាចធ្វើបាន

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok 27-06-2018

ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ នេះតទៅប្រសិនបើរកឃើញពលករបរទេសណា ដែលធ្វើការមិនមានប័ណ្ណអនុញ្ញាតការងារ ឬធ្វើការក្រៅពីសិទ្ធិដែលអាចធ្វើបាន នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ចាប់ពី ៥,០០០បាត ទៅ ៥០,០០០បាត ហើយនៅពេលពលករបរទេសបង់ប្រាក់ពិន័យហើយ ពលករនោះនឹងត្រូវបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ដោយហាមមិនឱ្យសុំធ្វើការនៅប្រទេសថៃ រយៈពេល២ ឆ្នាំ គិតចាប់ពីថ្ងៃទទួលការផាកពិន័យ។

ចំណែក និយោជកណាដែលប្រើប្រាស់ពលករបរទេសដែលមិនមានប័ណ្ណអនុញ្ញាតការងារ នឹងត្រូវទទួលការពិន័យជាទឹកប្រាក់ ពី ១០,០០០ ទៅ ១០០,០០០បាត ក្នុងពលករម្នាក់ ហើយបើនិយោជកនោះ ប្រព្រឹត្តកំហុសដដែល នឹងត្រូវទទួលទោស ដាក់ពន្ធធនាគារ ចំនួន ១ឆ្នាំ ឬពិន័យជាទឹកប្រាក់ ពី ៥០,០០០បាត ទៅ ២០០,០០០បាត ក្នុងពលករម្នាក់ និងបញ្ឈប់មិនឱ្យជួលពលករបរទេសរយៈពេល ៣ឆ្នាំ។ ដូច្នេះ ពលករបរទេសទាំង៣ សញ្ជាតិ ដែលមានបំណងចង់មកធ្វើការនៅក្នុងប្រទេសថៃ គឺត្រូវតែចូលមកធ្វើការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា MOU។

website_news/20180270603.txt · Last modified: 2018/06/27 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki