website_news:20180270604

ក្រសួងការងារថៃប្រកាសមិនពន្យារពេលជូនពលករបទេសទៀតឡើយជួបពលករខុសច្បាប់ចាប់,ផាក និងបញ្ជូនទៅប្រទេសវិញ

http://www.khmerlabour.com/ KhmerLabour 27-06-2018

លោករដ្ឋមន្ត្រីក្រសួងការងារថៃប្រកាស នឹងមិនពន្យារពេលអោយពលករបទេសទៀតឡើយ.! ជួបពលករខុសច្បាប់ចាប់,ផាក់ ,បញ្ជូន នៅព្រឹកថ្ងៃពុធទី27 ខែមិថុនា ឆ្នាំ2018 នេះ លោក អាឌុល សែងសិងកែវ រដ្ឋមន្ត្រីនៃក្រសួងការងារថៃ បានប្រកាសអោយនិយោជិកថៃប្រញាប់នាំពលករបរទេសដែលមិនទាន់ស្របច្បាប់ទៅទំនាក់ទំនងមជ្ឈមណ្ឌលផ្ដល់សេវាកម្មស្របច្បាប់ OSS អោយបានចប់រួចរាល់នៅថ្ងៃទី30 ខែមិថុនាឆ្នាំ 2018ខាងមុខនេះ។ ខណ:ពេលបច្ចុប្បន្ននេះនៅសល់ត្រឹមតែ4ថ្ងៃទៀតប៉ុណ្ណោះ មជ្ឈមណ្ឌលផ្ដល់សេវាកម្មស្រប់ច្បាប់ជូនពលករបទេសនិងបិទឈប់ដំណើរហើយដូច្នេះសូមនយោជិកទាំងប្រញាប់រួសរាន់ឡើង ព្រោះក្រសួងការងារនិងមិនពន្យារពេលទៀតទេ ។ ហើយចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2018 តទៅបើសិនជាសម្ថិកិច្ចរកឃើញថានយោជិកណាជួលពលករបរទេសខុសច្បាប់ ធ្វើការ ត្រូវមានទោសចាប់,ផាក,និងបញ្ជូនឲ្យវិលត្រលប់ទៅប្រទេសវិញ។

website_news/20180270604.txt · Last modified: 2018/06/27 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki