website_news:20180290603

និយោជកត្រូវផ្ដល់ម៉ោងឈប់សម្រាកដល់ពលករ ករណីមិនអនុវត្តន៍តាមត្រូវមានទោសពិន័យជាប្រាក់ មិនលើស 2ម៉ឺនបាត

http://www.khmerlabour.com/ KhmerLabour JUNE 28, 2018

នៅថ្ងៃព្រហស្បតិ៍ទី28 ខែមិថុនា ឆ្នាំ2018នេះ លោកអាណានឆៃ អូថៃផាត់ឆីប អគ្គនាយកដ្ឋាននៃក្រសួងគាំពារសិទ្ធិការងារនិងសុខមាលភាពពលករប្រទេសថៃ បានមានប្រសាសន៍ប្រកាសតឿនដល់និយោជកថៃ គ្រប់រូបត្រូវផ្ដល់ម៉ោងឈប់សម្រាកយ៉ាងតិចណាស់ក្នុងថ្ងៃមួយម៉ោងដល់ពលករ បន្ទាប់ពីធ្វើការមិនលើសពី5ម៉ោងដើម្បអោយពលករបានសម្រាប់បំបាត់ការនឿយហត់និងភាពតានតឹងការងារ ដើម្បីបង្ការគ្រោះថ្នាក់ដែលកើតឡើងដោយសាររាងកាយហត់នឿយនៅពេលដែលពលករធ្វើការច្រើនម៉ោងជាប់គ្នា ត្រូវទុកពេលខ្លះដើម្បីអោយពលករទៅធ្វើធុរៈផ្ទាល់ខ្លួន។ ទាំងនេះនិយោជកនិងពលករអាចសម្រេចគ្នាអំពីម៉ោងឈប់សម្រាកដោយបែងចែកម៉ោងសម្រាកក្នុងរយ:ពេលប៉ុន្មានដងក៏បានប៉ុន្ដែមិនឲ្យតិចពីមួយម៉ោងក្នុងមួយថ្ងៃ។ អគ្គនាយកដ្ឋាននៃក្រសួងគាំពារសិទ្ធិការងារនិងសុខុមាលភាពពលករ សូមអោយនិយោជិកទាំអស់អនុវត្តន៍ឲ្យត្រឹមត្រូវ តាមច្បាប់គាំពារសិទ្ធិការងារ ក្នុងករណីមិនអនុវត្តន៍តាមច្បាប់ត្រូវមានទោសផាកពិន័យជាប្រាក់មិនលើស 2ម៉ឺនបាត។ ចំពោះនិយោជកឬពលករមានចម្ងល់សូម ទំនាក់ទំនងមកកាន់ទូរស័ព្ទនាយកកដ្ឋាននៃក្រសួងគាំពារសិទ្ធិការងារ និងសុខុមាលភាពពលករ តាមរយៈលេខ1506 ចុចលេខ3 ។

website_news/20180290603.txt · Last modified: 2018/06/29 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki