website_news:2018030103

ពលរដ្ឋកម្ពុជា ៥៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសចំនួន ៣

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១១:២១ សហការី

រាជធានីភ្នំពេញ ៖ ស្ថានតំណាងកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី វៀតណាម និងស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន ៥៦ នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេខ្លះចូលទៅប្រកបរបរលក់ឆ្នោតខុសច្បាប់ និងខ្លះជាពលការិនីចូលទៅធ្វើការខុសច្បាប់នៅប្រទេសគេ ។

សម្រាប់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាមបានរៀបចំធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ២៨ នាក់ ដែលក្នុងនោះមានកុមារ ២១នាក់ អាយុចន្លោះពី១ ទៅ៥៩ ឆ្នាំមកខេត្តស្វាយរៀងវិញ។ អ្នកទាំងអស់នេះចូលទៅស្នាក់នៅ និងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់វៀតណាម។

ចំណែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងប្រទេសថៃ បានជួយអន្តរាគមន៍ជួយពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់៕

website_news/2018030103.txt · Last modified: 2018/12/28 16:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki