website_news:2018030402

មន្ត្រីថាឈប់ដាក់ទានដល់អ្នកសុំទានតាមផ្លូវទើបអាចជួយពួកគាត់បាន

http://www.rasmeinews.com/ April 2, 2018, 4:43 PM ដោយៈ មេសា

ភ្នំពេញៈ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានពន្យល់អំពីមូលហេតុដែលត្រូវឈប់ដាក់ទានដល់អ្នកសុំទានថា ” យើងតែងតែគិតថា ការដាក់ទាន គឺជាទង្វើសប្បុរស ជាការអាណិតអាសូរ ប៉ុន្តែធ្វើបែបនោះ គឺជាការចងជើងអ្នកសុំទានទាំងនោះទៅវិញទេ ព្រោះថា ដ៏រាបណា សុំទានបានលុយ ពួកគេ នឹងនៅតែបន្តសុំទានទៀត មិនទទួលយកសេវាដែលផ្តល់ឱ្យដោយរដ្ឋាភិបាល និង អង្គការដៃគូនានា ដើម្បីឱ្យរួចផុតពីការសុំទានឡើយ ចំណែកកុមារវិញ គឺត្រូវបានគេបង្ខំ ឱ្យដើរសុំទាន មិនបានរៀនសូត្រ តើអនាគតរបស់ពួកគេទៅជាយ៉ាងណា ? ” ។ លោក ឈួរ សុបញ្ញា ថ្លែងយ៉ាងដូច្នេះ នាឱកាសរៀបចំកិច្ចពិភាក្សាបញ្ជ្រាបការយល់ដឹងអំពីការសុំទាននៅតាមផ្លូវ ដែលរៀបចំនៅឯសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីរសៀលថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ ។

កន្លងក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំរៀបចំយន្តការជាច្រើនក្នុងការជួយដល់កុមារជនក្រីក្រដែលជាអ្នកសុំទានទាំងឡាយ ឱ្យរួចផុតពីភាពជាអ្នកសុំទាន ។ ប៉ុន្តែត្រូវបានគេមើលឃើញថា យន្តការទាំងនោះមិនសូវមានប្រសិទ្ធភាពឡើយ ដោយហេតុថា អ្នកសុំទាន នឹងមិនទទួលយកសេវាដែលរៀបចំឱ្យឡើយ ដោយសារពួកគេនៅតែរកលុយបានពីការសុំទាន ។ ដោយហេតុនេះ មានតែសាធារណជនគ្រប់រូបឈប់ដាក់ទានដល់អ្នកសុំទាន ទើបជាការអាចជួយយិតយោងពួកអ្នកសុំទានទាំងនោះ ឱ្យរួចផុតពីឱនភាព ភាពជាជនរងគ្រោះ និង ភាពពីត្រូវការគេកេប្រវញ្ជន៍ទៅបាន ៕

website_news/2018030402.txt · Last modified: 2018/04/03 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki